ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​ចៅ​មក​ពីសា​លា​វិញ ស្រាប់តែ​បុក​ផាំង​ដួល​ប្រាវ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​បើកបរ​ម៉ូតូឌុប​ចៅ​ចេញពី​សាលារៀន ស្រាប់តែ​បត់​ឆ្វេង​អត់​មើល​មុខក្រោយ​ឆ្វេង​ស្តាំ បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បើកបរ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុង​ល្បឿន​លឿន​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​បុរស​ចំណាស់​បត់​ម៉ូតូ​អត់​មើល​ឆ្វេង​ស្តាំ…

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​បើកបរ​ម៉ូតូឌុប​ចៅ​ចេញពី​សាលារៀន ស្រាប់តែ​បត់​ឆ្វេង​អត់​មើល​មុខក្រោយ​ឆ្វេង​ស្តាំ បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បើកបរ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុង​ល្បឿន​លឿន​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​បុរស​ចំណាស់​បត់​ម៉ូតូ​អត់​មើល​ឆ្វេង​ស្តាំ បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​ពេញទំហឹង​រង​របួសធ្ងន់​ស្រាល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៣ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយទោ រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​មក​ពី​ការ​បើកបរ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​បាត់​ឆ្វេង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បុក​គ្នា​ពេញទំហឹង​នាំ​ឱ្យ​រង​របួសធ្ងន់​ស្រាល​ទាំងអស់​គ្នា ។ លោក​អធិការ​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បើក​ម៉ូតូ​ទី​១-​ឈ្មោះ សាន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មុខរបរ​កម្មករ រង​របួសធ្ងន់ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-3227 ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ដោយ​បត់​ឆ្វេង​ឆ្លងផ្លូវ ។

អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ សាន ធីតា ភេទ​ស្រី អាយុ​១២​ឆ្នាំ ជា​ចៅ​រង​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ភាគី​ទី​២- ឈ្មោះ វ័យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រង​របួសស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក ស៊ូ​ម័​រ (Zoomer) ស៊េរី​ឆ្នាំ​២០១៨ ពណ៌​លឿង ពាក់​ស្លាក​លេខ ប៉ៃលិន 1C-4427 ដោយ​ជិះ​គ្នា​២​នាក់ ជាមួយ​ឈ្មោះ ហៀ​ង ចាន់​រ៉ាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស រង​របួសស្រាល មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បច្ចុប្បន្ន​ក្រោយ​ធ្វើការ​វាស់វែង​រួច​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។ រីឯ​អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ