ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកកាំភ្លើងច្នៃបា.ញ់ប្រពន្ធ…ក្រោយទាស់សម្តីពេលស្រវឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសជា​ប្តី​ផឹក​ស្រវឹង​បានប្រើហិង្សា​ ដោយយកកាំភ្លើងច្នៃ​​មក​បាញ់​ប្រពន្ធ​ បណ្តាលឱ្យ​របួស​​​ធ្លាយ​ពោះ (ជាផ្លែព្រួញ​) ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ​មីនា ​ស្ថិត​ក្នុងភូមិ​ដង​អន្ទាក់…

ខេត្តកំពង់ធំ ៖ បុរសជា​ប្តី​ផឹក​ស្រវឹង​បានប្រើហិង្សា​ ដោយយកកាំភ្លើងច្នៃ​​មក​បាញ់​ប្រពន្ធ​ បណ្តាលឱ្យ​របួស​​​ធ្លាយ​ពោះ (ជាផ្លែព្រួញ​) ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ​មីនា ​ស្ថិត​ក្នុងភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ។

​សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យ​បានគេចខ្លួនបាត់ មាន​ឈ្មោះ ហុ​ឹ​ម ហួ​ន ​អាយុ​៥៥​ឆ្នាំ ​។ រីឯប្រពន្ធ​​ឈ្មោះ ម៉ោ​ញ យិ​ន អាយុ៤៥​ឆ្នាំ របួសចំ​​ចង្កេះ​ខាងឆ្វេង​ធ្លាយមកមុខ​​ជាប់​ផ្លែ​ព្រួញ ។ ​ប្រភពបន្តថា មុន​ពេលកើតហេតុ ពួកគេបានឈ្លោះ​ប្រកែក តែមិនដឹងថា ​ផ្តើមចេញពីអ្វីនោះទេ ។

ក្រោយមក ស្រាប់តែប្តីបានយក​កាំភ្លើងច្នៃនោះ មកបាញ់លើ​ប្រពន្ធបណ្តាលឱ្យរបួស ។ បន្ទាប់មក ជនបង្ក​ជាប្តី ​​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងនោះ​បានគេចខ្លួនបាត់ ​បន្ទាប់​ពីដឹងថា ប្រពន្ធរបួស ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុង​តាម​ស្វែងរកចាប់ខ្លួនបុរសជាប្តីរូបនោះ ។

អត្ថបទសរសេរ ដោយ