ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបបានចេញពីគុក…ហ៊ានប្រព្រឹត្តយ៉ាងគគ្លើន​ឡើងចំហទៀត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​ប្រុស​ស្រី​៤​នាក់​ដែល​គេ​ដឹង​ថា​ ទើប​ចេញពី​ពន្ធនាគារ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ស្រុក​ម៉ា​ឡៃ ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ជិត​៤.០០០​គ្រាប់ និង​ខេ​ទឹកកក​មួយ​ចំនួន ។តាម​ព័ត៌មាន​ពី​ហ្វេ​សបុ​៊​ករប​ស់លោក​ឧត្តម…

ខេត្តបន្ទាយមានជ័យ ៖ ជន​ប្រុស​ស្រី​៤​នាក់​ដែល​គេ​ដឹង​ថា​ ទើប​ចេញពី​ពន្ធនាគារ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ស្រុក​ម៉ា​ឡៃ ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ជិត​៤.០០០​គ្រាប់ និង​ខេ​ទឹកកក​មួយ​ចំនួន ។
តាម​ព័ត៌មាន​ពី​ហ្វេ​សបុ​៊​ករប​ស់លោក​ឧត្តម សេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជួញដូរ​សារធាតុ​ញៀន​នេះ ។

តាម​ព័ត៌មាន​ដែល​បាន​ផុស ឃើញ​មាន​រូប ភាព​ជនសង្ស័យ​ចំនួន​៤​នាក់ គឺ​ប្រុស​ម្នាក់​និង​ស្រី្ត​៣​នាក់ ព្រមទាំង​រថយន្ត​១​គ្រឿង ដែល​ត្រូវបាន​នគរបាល​នាំ​យក​ទៅ​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត និង​រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​ក្នុង​រថយន្ត ។លោកស្នងការ អាត់ ខែ​ម បញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ គឺជា​មុខសញ្ញាដែល​ទើប​ចេញពី​ពន្ធនាគារ ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​សារធាតុ​ញៀន ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ជួញដូរ​គ្រឿងញៀន​នេះ​ដែរ អ្នក​យកព័ត៌មាន​បាន​ទាក់ទង​សាកសួរ​ទៅ​លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ និង​លោកស្នងការ​រង​ទទួល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ត្រូវ​បាន​ប្រាប់​ថា មិន​ទាន់​ហ៊ាន​ផ្តល់​ព័ត៌មាន​ជូន​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ