ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​គេចខ្លួន បើក​បំ​បុក​អត់​អាសូរ​…​ប៉ូលិស​ផ្ទុះអាវុធ​បង្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​​​​ម៉ាក​ឡិច​ស៊ី​ស​350 ​ក្នុង​ល្បឿន​លឿន​ហើយ​​​ក៏​ជ្រុ​កទៅ​​បុក​ម៉ូតូ​មួយគ្រឿង ​បណ្តាលឱ្យមនុស្សរង​របួសធ្ងន់​ ។ ហើយជននោះបាន​ព្យាយាម​បើក​រថយន្តគេច​​បន្ត​ទៀត ស្រាប់តែ​​ជ្រុល​បុក​បន្ថែមជាមួយ​​រថយន្ត​កាម​រី​បា​ឡែ​នមួយគ្រឿងទៀត ​បណ្តាលឱ្យ​រង​ការ​ខូច​ខាត ហើយពេលនោះ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​​​​ម៉ាក​ឡិច​ស៊ី​ស​350 ​ក្នុង​ល្បឿន​លឿន​ហើយ​​​ក៏​ជ្រុ​ក
ទៅ​​បុក​ម៉ូតូ​មួយគ្រឿង ​បណ្តាលឱ្យមនុស្សរង​របួសធ្ងន់​ ។ ហើយជននោះបាន​ព្យាយាម​បើក​រថយន្តគេច
​​បន្ត​ទៀត ស្រាប់តែ​​ជ្រុល​បុក​បន្ថែមជាមួយ​​រថយន្ត​កាម​រី​បា​ឡែ​នមួយគ្រឿងទៀត ​បណ្តាលឱ្យ​រង​ការ​ខូច​ខាត ហើយពេលនោះ ​​សមត្ថកិច្ចសម្រេច​ចិត្ត​​ផ្ទុះអាវុធ​២​គ្រាប់ ទើប​​ឃាត់​បាន​ទាំង​រថយន្ត​និងអ្នកបើកបរ​នោះ ។

​ហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ​មីនា ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ត្រង់​ចំណុច​ក្បែរ​​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​វាល ខណ្ឌ​៧​មក​រា ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​​​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​350​ ពណ៌​.ស​ ពាក់​ស្លាក​លេខ​ សៀមរាប 2A-1830 ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ខណៈពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ដោយសារ​តែ​ម្ចាស់​រថយន្ត​គាត់​ស្រវឹងស្រា​ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ចំ​ពេញទំហឹង ​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង ។

​​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​មើល​ជន​រង​គ្រោះ​នោះ​ទេ ​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ដល់​ផ្លូវ​466​កែង​ផ្លូវ​63​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករពាក់​ស្លាក​លេខ​ភ្នំពេញ​2P5751​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​ក្រ​ពិត​ទ្វា​មុខក្រោយ​យ៉ាងដំណំ ប៉ុន្តែ​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​ដោះស្រាយ​ទៀត​ ក៏​បន្ត​បើក​រត់គេច​ខ្លួន​ទាំង​រថយន្ត​បែក​កង់​ខាងក្រោយ​រហូត​ទៅ​ដល់​ចំណុច​ផ្លូវ​ព្រះ​សីហ​នុ​នៅ​ចំណុច​ក្បែរ​នឹង​វត្ត​មហាមន្ត្រី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​អត់​ឈប់​ក៏​ផ្ទុះអាវុធ​ចំនួន​2​គ្រាប់​ ក្រោយមកក៏តាមជននោះរហូត​​ឃាត់​បាន​ទាំង​រថយន្ត​នឹង​ម្ចាស់​រថយន្ត​បង្ក ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ។

អត្ថបទសរសេរ ដោយ