ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​គួរ​វៀរ​នូវ​វិជ្ជា​ដែល​គ្មាន​តម្លៃ​ដល់​ពុទ្ធសាសនា

5 ឆ្នាំ មុន

រឿង​បាបធម៌​៥ អនេសនៈ​២១​ដែល​ជា​ធម៌​ខ្មៅ ឬ​ហៅ​ថា​ជា​តិរច្ឆាន​វិជ្ជា​នោះ ព្រះពុទ្ធ​លោក​ហាម​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ឱ្យ​វៀរ​ដាច់ខាត ព្រោះ​ជា​អំពើ​ដែល​នាំ​ឱ្យ​អាប់ឱន​កិត្តិនាម​ព្រះពុទ្ធ​សាសនា​ផង ដល់​ឧត្តមភេទ​នៃ​សង្ឃ​សាវក​ផង ។ តាំង​អំពី​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​មក ទ្រង់​ហាម​មិន​ឱ្យ​ភិក្ខុ​សាមណេរ​រៀន​នូវ​តិរច្ឆាន​វិជ្ជា​ដូច​ជា ការ​ប្រោះព្រំ…

រឿង​បាបធម៌​៥ អនេសនៈ​២១​ដែល​ជា​ធម៌​ខ្មៅ ឬ​ហៅ​ថា​ជា​តិរច្ឆាន​វិជ្ជា​នោះ ព្រះពុទ្ធ​លោក​ហាម​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ឱ្យ​វៀរ​ដាច់ខាត ព្រោះ​ជា​អំពើ​ដែល​នាំ​ឱ្យ​អាប់ឱន​កិត្តិនាម​ព្រះពុទ្ធ​សាសនា​ផង ដល់​ឧត្តមភេទ​នៃ​សង្ឃ​សាវក​ផង ។

តាំង​អំពី​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​មក ទ្រង់​ហាម​មិន​ឱ្យ​ភិក្ខុ​សាមណេរ​រៀន​នូវ​តិរច្ឆាន​វិជ្ជា​ដូច​ជា ការ​ប្រោះព្រំ ទាយ​លក្ខណ​: មើលមេឃមើលផ្កាយ ទស្សន៍​ទាយ​ឫក្ស ស្រោច​ទឹក ចងខ្សែ ចារ​យ័ន ស្តោះព្រួស​ជា​ដាច់ខាត ព្រោះ​វិជ្ជា​ទាំងនេះ​មិនមែន​ជា​ផ្លូវ​នាំ​ឱ្យ​សត្វ​បាន​សុខ​រួច​ចាក​ទុក្ខ​បាន​ឡើយ និង​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​អាប់ឱន​ផង​ដែរ ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ​សព្វ​ថ្ងៃនេះ​មាន​អ្នកបួស​មិន​តិច​ទេ​ដែល​ចេះ​មន្តអាគម ធ្វើ​ពេទ្យ​មើល​អ្នកជំងឺ ដែល​នេះ​មិនមែន​ជា​អាជីវ​បរិសុទ្ធិ​សីល​នៃ​អ្នកបួស​ឡើយ ព្រោះ​ជា​ធម៌​នាំ​ឱ្យ​អាប់ឱន ធម៌​របស់​បុថុជ្ជន មិនមែន​ជា​ផ្លូវ​រួច​ចាក​ទុក្ខ​ឡើយ ។

ព្រះសង្ឃ​បរិសុទ្ធ​ជា​សង្ឃ​ដែល​រស់នៅ​ប្រកបដោយ​ធម៌​ពោល​គឹ រស់​ដោយ​ការ​និមន្ដ​បិណ្ឌបាត រស់​អាស្រ័យ​នឹង​អ្នកស្រុក​គេ​មាន​សទ្ធា​ឧបត្ថម្ភ​ទំនុកបម្រុង ទើប​ឈ្មោះ​ថា​ជា​ការ​ចិញ្ចឹមជីវិត​ដ៏​បរិសុទ្ធ លើក​អាជីវ​បរិសុទ្ធិ​សីល​ឱ្យ​បាន​ស្អាតស្អំ ។