ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​ហិរញ្ញប្បទាន​សម្រាប់​ស្រាវជ្រាវ​ពូជ​ដំឡូង​មី​គ្មាន​ជំងឺ​,​ធន់​នឹង​សត្វ​ចង្រៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីភ្នាក់ងារ​ជំនួយ​អន្តរ ជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA តាម​រយៈ​គម្រោង​ODA​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧​ខែមីនា​ឆ្នាំ​២០១៩​ថា​ប្រទេស​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​លើ​គម្រោង​អភិវឌ្ឍ​និង​ផ្សព្វផ្សាយ​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព​តាម​រយៈ​ការ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូង​មី​នៅ​កម្ពុជា​ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​បាត់ដំបង​។ កាលពី​ថ្ងៃ​ទី​២៧​ខែមីនា​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​អង្គភាព​ប្រមាណ​២០​បាន​ចុះ​ទៅ​កាន់​ចម្ការ​ដំឡូង​មី​ដែល​មានពូជ​ល្អ​ធន់​នឹង​សត្វ​ចង្រៃ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​អង្គការ​Jica​នៅ​ខេត្តបាត់ដំបង​។​គោល​នៃ​គម្រោង​នៃ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ​និង​ការ​ផលិត​ពូជ​ដែល​មាន​សុខភាព​ល្អ​នៅ​តំបន់​ផលិត​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម​និង​ថៃ​។ តាម​រយៈ​អង្គការ​Jica​បាន​បញ្ជាក់​ថា​ដំឡូង​មី​ត្រូវ​បាន​ដាំ​នៅ​ក្នុង​តំបន់​ត្រូពិច​និង​អនុ​តំបន់​ត្រូពិច​។ បច្ចុប្បន្ន​ប្រទេស​ក្នុង​តំបន់​អាស៊ី​គឺជា​តំបន់​ដាំ​ដុះ​ធំ​ទី​២​បន្ទាប់​ពី​ប្រទេស​ក្នុង​តំបន់​អា​ហ្វ្រិ​ច…

ខេត្តបាត់ដំបង ៖ ទីភ្នាក់ងារ​ជំនួយ​អន្តរ ជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA តាម​រយៈ​គម្រោង​ODA​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧​ខែមីនា​ឆ្នាំ​២០១៩​ថា​ប្រទេស​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​លើ​គម្រោង​អភិវឌ្ឍ​និង​ផ្សព្វផ្សាយ​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព​តាម​រយៈ​ការ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូង​មី​នៅ​កម្ពុជា​ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​បាត់ដំបង​។

កាលពី​ថ្ងៃ​ទី​២៧​ខែមីនា​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​អង្គភាព​ប្រមាណ​២០​បាន​ចុះ​ទៅ​កាន់​ចម្ការ​ដំឡូង​មី​ដែល​មានពូជ​ល្អ​ធន់​នឹង​សត្វ​ចង្រៃ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​អង្គការ​Jica​នៅ​ខេត្តបាត់ដំបង​។​គោល​នៃ​គម្រោង​នៃ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ​និង​ការ​ផលិត​ពូជ​ដែល​មាន​សុខភាព​ល្អ​នៅ​តំបន់​ផលិត​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម​និង​ថៃ​។ តាម​រយៈ​អង្គការ​Jica​បាន​បញ្ជាក់​ថា​ដំឡូង​មី​ត្រូវ​បាន​ដាំ​នៅ​ក្នុង​តំបន់​ត្រូពិច​និង​អនុ​តំបន់​ត្រូពិច​។ បច្ចុប្បន្ន​ប្រទេស​ក្នុង​តំបន់​អាស៊ី​គឺជា​តំបន់​ដាំ​ដុះ​ធំ​ទី​២​បន្ទាប់​ពី​ប្រទេស​ក្នុង​តំបន់​អា​ហ្វ្រិ​ច ហើយ​ការ​ប្រើប្រាស់​ដំឡូង​មី​កំពុង​កើនឡើង​សម្រាប់​ឧស្សាហកម្ម​ចំណីអាហារ​និង​សម្ភារៈ​ឧស្សាហកម្ម​ផ្សេង​ៗ​ដែល​ប្រើប្រាស់​ម្សៅដំឡូង​មី​រួម​មាន​ដូច​ជា​ក្រដាស ប្លា​ស្ទិ​ក​និង​ធ្វើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ជី​មេតា​ណុ​ល​។

អង្គការ​Jica​បាន​លើក​ឡើង​ថា​មូលហេតុ​មួយ​នៃ​ការ​ដាំ​ដុះ​ដំឡូង​មី​គឺ​ដោយសារ​ការ​ផលិតកម្ម​ប្រើប្រាស់​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​វៀតណាម ថៃ និង​កម្ពុជា​។ ដំឡូង​មី​ក្នុង​ប្រទេស​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​កសិករ​ខ្នាត​តូច​តាម​រយៈ​ដំណាំ​ដែល​មានគុណ​តម្លៃ​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​អាច​បង្កើត​ការងារ​បាន​ច្រើន​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​និង​ការ​អភិវឌ្ឍ​ជាតិ​ទាំងមូល​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​Jica​ម្ចាស់​គ្រោង​នេះ​បាន​បន្ត​ថា​កាលពី​ឆ្នាំ​២០០៩​សត្វល្អិត​ចង្រៃ​បាន​ឆ្លង​ពី​តំបន់​ផ្សេង​ៗ​បាន​វាយលុក​ចូល​ប្រទេស​ថៃ​ហើយក៍​បាន​ផ្ទុះ​រាលដាល​យ៉ាង​ខ្លាំង​បំផ្លាញ​ដំណាំ​ផ្សេង​ៗ​និង​ធ្វើ​ឲ្យ​ផលិត​កសិកម្ម​ដំណាំ​ដំឡូង​មី​បាន​ថយ​ចុះ​ជា​មធ្យម​ប្រមាណ​៤០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​នា​ឆ្នាំ​បន្តបន្ទាប់​សត្វល្អិត​ចង្រៃ​(​ឆ្លង​ពី​តំបន់​ផ្សេង​)​នោះ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​និង​កម្ពុជា​។ លោក​បណ្ឌិត ស្រ៊​ន ពៅ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង​និង​អ្នក​ស្រាវជ្រាវ​ផលិត​ពូជ​ដំឡូង​គ្មាន​ជំងឺ​នៅ​ខេត្តបាត់ដំបង​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គម្រោង​(ODA)​របស់​អង្គការ​បាន​ថ្លែង​ថា​ទន្ទឹម​នឹង​នេះ​យើង​ចាំបាច់​ត្រូវការ​វិធីសាស្ត្រ​ទប់ស្កាត់​សត្វ​ចង្រៃ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​តំបន់​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​រីក​រាលដាល​ការ​ខូចខាត​ដំណាំ​និង​បង្កើត​ការ​ផលិត​ពូជ​ដំឡូង​មី​នៅ​តាម​តំបន់​ផលិត​និ​មួយ​ៗ​និង​ជៀសវាង​ការ​ចល័ត​ពូជ​។

លោក​បាន​លើ់ក​ឡើង​ថា​ការ​ផលិត​ពូជ​ដំឡូង​មី​គ្មាន​ជំងឺ​នេះ​ដោយ​ប្រើ​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ពី​សត្វ​ចង្រៃ ការ​ធ្វើ​រងដំឡូង រៀបចំ​ដី និង​ការ​ពិនិត្យ​រាល់ថ្ងៃ​លើ​ស្លឹក​ដំឡូង ព្រមទាំង​នៅ​ជុំវិញ​ចម្ការ​ដំឡូង​នេះ​មាន​ដាំ​ស្មៅ​ដំរី​ម្យ៉ាង​សម្រាប់​ទប់ស្កាត់​មិន​ឲ្យ​សត្វ​ចង្រៃ​មក​បំផ្លាញ​ដំឡូង​មី​ពូជ​។​លោក​ថា​នៅ​ពេល​រដូវ​ប្រមូល​ផល​នឹង​មាន​ធ្វើ​ពិធី​មួយ​ដោយ​អញ្ជើញ​កសិករ​ដែល​ដាំដំឡូង​មក​ទទួលយក​ពូជ​ដំឡូង​គ្មាន​ជំងឺ​នេះ​ទៅ​ដាំ​បន្ត​។​ការ​ដាំដំឡូង​មី​គ្មាន​ជំងឺ​នេះ​បាន​ផល​ល្អ​ជាង​ដំឡូង​មី​ធម្មតា ហើយ​ពូជ​ដំឡូង​នេះ​លោក​បាន​នាំ​មក​ពី​ប្រទេស​ថៃ​យក​មក​ដាំ​ធ្វើ​ពូជ​។

តាម​ការ​បង្ហាញ​ពី​បច្ចេកទេស​ពី​អង្គការ​ទាំងឡាយ​របស់​ប្រទេស​ជប៉ុន​និង​ការ​អនុវត្ត​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​និង​ចំណេះដឹង​ផ្សេង​ៗ​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​និង​អនុវត្ត​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​និង ដោះស្រាយ​បញ្ហា​ដោយ​បន្ទាន់​សម្រាប់​ផលិតកម្ម​ដំឡូង​មី​ដោយ​ផ្តោ​សំខាន់​លើ​ការ​កាត់​បន្ថយ​ការ​រីក​រាលដាល​សត្វល្អិត​ចង្រៃ​និង​ការ​ខូច​ដំណាំ ៕

កែសម្រួលដោយ