ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​ប្រពន្ធ​​ក៏នៅតែតាម​​​រំលោ.ភ​​នាង​អស់​៥ដង​ទៀត…ប្តឹង​ចាប់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជន​ម្នាក់​ឈ្មោះ ជា សុ​ផា​ន់​ណា អាយុ​២៦​ឆាំ្ន នៅ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ មាស បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​រសៀលថ្ងៃ​ទី​២៣…

ខេត្តកំពត ៖ ជន​ម្នាក់​ឈ្មោះ ជា សុ​ផា​ន់​ណា អាយុ​២៦​ឆាំ្ន នៅ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ
មាស បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​រសៀលថ្ងៃ​ទី​២៣ មីនា ​កន្លង​ទៅ ហើយ​បញ្ជូន​ទៅ​ស្នង
ការដ្ឋាន​នគរបាល​ខេត្ត ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹងករណី​រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​ជីដូនមួយ​របស់
ខ្លួន ។

បើ​តាម​ការ​អះអាង​របស់​ក្មេង​ស្រី ដែល​ទើប​មាន​អាយុ​១៦​ឆាំ្ន បាន​ប្រាប់​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ថា សព្វ​នាង​រស់នៅ​ជាមួយ​ម្ដាយមីង ឯ​ម្ដាយ​ឪពុក​ទៅ​ធ្វើការ​សុ​ី​ឈ្នួល​គេ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។ ជន​ឈ្មោះ ជា សុ​ផា​ន់​ណា បាន​រំលោភ​នាង​តាំងពី​ឆាំ្ន​២០១៦​មក​ម្ល៉េះ​តែ​នៅ​ឆាំ្ន​២០១៧ ឈ្មោះ​នេះ​ក៏​បាន​រៀប​ការ​ប្រពន្ធ​។ ប៉ុន្តែ​ទោះជា​មាន​ប្រពន្ធ​ហើយ​ក៏​ដោយ ក៏​ឈ្មោះនេះ​នៅ​តែ​ព្យាយាម​មក​រំលោភ​នាង​ទៀត ថែម​ទាំង​ហាម​មិន​ឲ្យ​នាង​និយាយ​ប្រាប់​អ្នក​ណា​ឡើយ​ ដោយ​គំរាម​សម្លាប់​ចោល​បើ​ហ៊ាន​បែក​ការណ៍ ។

នាង​នៅ​ចាំ​បាន​ថា ក្នុង​ឆាំ្ន​២០១៩​នេះ ឈ្មោះ ជា​ សុ​ផា​ន់​ណា បាន​មក​រួមរ័ក​ជាមួយ​នាង​រហូត​៥​ដង ទើប​អត់ទ្រាំ ​មិន​បាន​នៅ​ថ្ងៃ​ទី​២៣ ខែមីនា នាង​ក៏​បាន​ប្រាប់​ម្ដាយមីង​ពី​រឿងរ៉ាវ​ដែល​កើត​មាន​គួរឲ្យ​ឈឺចាប់​នេះ និង​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន ។ រីឯ​ជន​ឈ្មោះ ជា សុ​ផា​ន់​ណា បាន​ប្រាប់​នគរបាល​ថា ក្នុង​ឆាំ្ន​២០១៦ខ្លួន​បាន​រួម​ភេទ​ជាមួយ​នាង​ជា​ច្រើន​ដង​មែន ហើយ​នៅ​ឆាំ្ន​២០១៧ ខ្លួន​ក៏​បាន​រៀប​ការ​ប្រពន្ធ ។

លោក ឈឹ​ម ឈាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា​តាម​រយៈ​ការ​សើ​ុ​ប​អង្កេត​បង្ហាញ​ថា ជន​ឈ្មោះ ជា សុ​ផា​ន់​ណា ពិតជា​បាន​ប្រព្រឹត្ត​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ខាងលើ​ប្រាកដ​មែន ៕​

អត្ថបទសរសេរ ដោយ