ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ម៉ោង​០៤​និង​៣០​នាទី​នេះ​… នៅ​មិន​ទាន់​ចប់​ការ​សាកសួរ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មកទល់​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២៩ មីនា នេះ ការ​​សាកសួរ​នៅ​តំណាក់កាល​ខាង​ចៅក្រម គឺ​មិន​ទាន់​​​បញ្ចប់​នៅឡើយ​លើជនបង្ក គឺនាងយិន ម៉ាណា…

រាជធានីភ្នំពេញ ៖ មកទល់​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២៩ មីនា នេះ ការ​​សាកសួរ​នៅ​តំណាក់កាល​ខាង​ចៅក្រម គឺ​មិន​ទាន់​​​បញ្ចប់​នៅឡើយ​លើជនបង្ក គឺនាងយិន ម៉ាណា ខណៈ​លោកស្រី កែវ សុ​គ​ន្ធា ព្រះ​រាជ​​អាជ្ញា​រងក៏​​បាន​សម្រេច​ ធ្វើការ​ចោទប្រកាន់លើ​ជន​បង្ក​​​នាង យិ​ន ម៉ា​ណា ជា​ផ្លូវការផងដែរ ក្រោមបទ​​បើកបរ​ក្នុង​ការ​ធ្វេសប្រហែស បណ្តាលឱ្យ​​មរណភាព​លើ​អ្នក​ដ​ទៃ ។

ប្រភពបន្តថា ​​បទល្មើស​នេះគឺ​​មាន​ចែង​តាម​បញ្ញតិ​មាត្រា​៨៥ច្បាប់​ស្តី​ពី​ចរាចរ​ផ្លូវគោក ដោយ​បាននិង​កំណត់​ឱ្យ​​ផ្តន្ទាទោស​លើ​ជន​បង្ក ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ។

ក្រោយ​ពី​លោកស្រី​តំណាង​ចោទប្រកាន់​ហើយ​នោះ សំណុំរឿង​នេះ ​បាន​ចាត់​បញ្ជូន​ទៅ​លោកប៊ុ​ន ធី ចៅក្រម​សើ​ុ​ប​សួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន អាស្រ័យ​លើ​ចៅក្រម​សើ​ុ​ប​សួរ​នោះតែម្តង ។ គួររំលឹកថា ៖ មុននេះ ឪពុកនាំកូនស្រីទៅឱ្យប៉ូលិស​ហើយ​…!

អត្ថបទសរសេរ ដោយ