ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ខំ​រក​លុយ​ទាំង​ប្តី​-​ប្រពន្ធ​គ្រាន់​ទៅ​ចូល​ឆ្នាំ​នៅ​ស្រុក​តែ​ប្រពន្ធ​បាន​ស្លា.ប់​…​ប្តី​ស្លុតចិត្ត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ មានមុខរ​បរជា​កម្មករ​សំណង់ បាន​ធ្លាក់​ផ្ងារ​ក្រោយ​ពីលើ​សំណង់ផ្ទះ​ល្វែង​ជាន់​ទី​១ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​គាត់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ មានមុខរ​បរជា​កម្មករ​សំណង់ បាន​ធ្លាក់​ផ្ងារ​ក្រោយ​ពីលើ​សំណង់ផ្ទះ​ល្វែង​ជាន់​ទី​១ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​គាត់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា​នេះ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លាប់​បាត់បង់​ជីវិត​នេះ​ឈ្មោះ មឹ​ល ក្រមុំ អាយុ​ជាង​៥០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្រម៉រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។ បុរស​ជា​ប្តី​ស្ត្រី​ខាងលើ​បាន​និយាយ​ថា គាត់​មិន​ឲ្យ​ប្រពន្ធ​ធ្វើ​ការងារ​សំណង់​នោះ​ទេ​ព្រោះ​វា​យ៉ាប់​ណាស់ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​គ្រួសារ​ទីទ័ល​ក្រ​ពេក​ទើប​ប្រពន្ធ​គាត់​មិន​ព្រម​ស្ដាប់ នៅ​តែ​ជម្នះ​ធ្វើការ ដើម្បី​រក​ប្រាប់​ផ្ទប់​គ្នា​ទាំង​២​នាក់ ។

ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​២៨ ខែមីនា ប្រពន្ធ​របស់​គាត់​បាន​ត្អូញត្អែរ​ថា វិលមុខ និង​មិន​ស្រួលខ្លួន ខណៈនោះ​គាត់​បាន​ឃាត់​ថា ព្រឹក​មិនបាច់​ទៅ​ធ្វើការ​ទេ បើ​អត់​ស្រួលខ្លួន​អ​ញ្ចឹ​ង​នោះ ប៉ុន្តែ​ខណៈនោះ​ប្រពន្ធ​គាត់​បាន​និយាយ​ថា «​ជិត​ចូល​ឆ្នាំ​ហើយ បើ​មិន​ប្រឹង​ទេ មាន​លុយ​ឯណា​សម្រាប់​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​ទាន​នឹង​គេ​» ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​និយាយ​គ្នា​ចប់​ក៏​នាំ​គ្នា​សម្រាក និង​ដេក​លង់លក់​រហូត​ដល់​ភ្លឺ​លុះ​ព្រឹក​ឡើង​ក៏​បន្តការងារ​ធម្មតា ដោយ​ប្រពន្ធ​គាត់​បាន​ឡើង​ទៅ​លើ​ជាន់​ទី​១ ដើម្បី​រៀបចំ​ក្ដារពុម្ព​ចាក់​សសរ ស្រាប់តែ​ពេល​នោះ​សង្ស័យ​ប្រពន្ធ​គាត់​វិលមុខ ឬ​ក៏​ធ្វេសប្រហែស​យ៉ាងម៉េច​មិនដឹង​ទេ ស្រាប់តែ​ធ្លាក់​ផ្ងារ​ក្រោយ​បោក​ក្បាល​ផ្ទប់​ដុំ​ថ្ម បណ្តាល​ឲ្យ​រង​របួស​សន្លប់​ស្តុក​ស្តឹង ហើយ​ភ្លាម​ៗ​នោះ​គាត់ និង​បងប្អូន​កម្មករ​រួមការ​ងារ​ជាមួយ​គ្នា បាន​លើក​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ តែ​អកុសល​ពេល​ទៅ​ដល់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​ក៏​បាន​ដឹក​សព​ទៅ​កាន់​ទីតាំង​ការដ្ឋាន​សំណង់​វិញ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួចរាល់​ទើប​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ