ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈូស​ឆាយដី​ព្រៃ​អភិរក្ស​សុទ្ធតែ​អាង​អំណាច

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​ជា​ច្រើន​ហិ​កតា​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ «​រាម​» ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​ជា​ច្រើន​ហិ​កតា​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ «​រាម​» ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លោក ថន វី​រៈ ងារ​ជា​ឧកញ៉ា និង​អះអាង​ថា រូប​លោក​ជា​ឧត្តមសេនីយ៍​នៅ​ក្នុង​កង​យោធពលខេមរភូមិន្ទ​ផង​នោះ បាន​នាំ​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ចូល​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​យក​ដី​រដ្ឋ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ (​រាម​) ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អាង​អំណាច​ខាងលើ មិន​ខ្វល់​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ខាងលើ​ឡើយ​។

ប្រភព​ខាងលើ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក លោក​ឧកញ៉ា ថន វីរ​: និង​ជា​ឧត្តមសេនីយ៍ បាន​អះអាង​ថា ការ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយដី​ព្រៃ​នៅ​ក្នុង​តំបន់​ដែន​ឧទ្យាន​ជាតិ (​រាម​)​ដើម្បី​សាងសង់​បន្ទាយ​ស្នាក់​នៅ​របស់​កងទ័ព និង​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ​មិន​ឲ្យ​ចេញ​-​ចូល​ឆ្លងកាត់​ការដ្ឋាន​របស់​ខ្លួន ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​បានឃើញ​ពី​សកម្មភាព​គ្រឿងចក្រ​ដែល​កំពុង​តែ​ទន្ទ្រាន​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ «​រាម​» ជា​ច្រើន​ហិ​កតា ដោយ​ប្រើ​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មិន​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ហ៊ាន​ចេញ​មុខ​ចុះ​ទប់ស្កាត់​សកម្មភាព​ខាងលើ​ម្តងណា​ឡើយ​។

ក្នុង​សកម្មភាព​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់​តូចតាច រិះគន់​ត្រង់​ៗ​ថា លោក​ឧត្តមសេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា (​ថន វី​រៈ​) កំពុង​តែ​លេង​សៀ​ក​រហ័ស​កម្ម បន្លំ​ភ្នែក​ថ្នាក់លើ​អង្គភាព​របស់​ខ្លួន​ក្នុង​រូបភាព​( កន្ទេល​ធំ​បន្លំ​ដេក​) ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។

ប្រភព​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឧទ្យាន​ជាតិ ព្រះ​សីហ​នុ «​រាម​»​ជា​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ណា​ម្នាក់​ទន្ទ្រាន​ឈូស​ឆាយ​កាន់កាប់​ជា​ដាច់​ខាត។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ