លេងសើច​មិច​បាន គ្រប់​គ្នា​ភ្ញាក់​ព្រើត​ពេល Messi បង្ហាញ​ទូរស័ព្ទ​របស់​ខ្លួន


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​បង្ហាញ​រូបរាង​ទូរស័ព្ទ iPhone XS Max ជា​ពិសេស​របស់​ខ្លួន ដែល​ធ្វើ​ឡើង​អំពី​មាស និង មានការ​តុបតែង​ខុស​ប្លែក​ពី​ទូរស័ព្ទ​ដទៃ​លើ​ទីផ្សារ ។ គេ​បាន​ចាត់​ទុក​វា​ជា​ទូរស័ព្ទ​ថ្លៃ​ជាងគេ​លើ​លោក ។

ទូរស័ព្ទ​នេះ​មាន​ស្រោប​ដោយ​មាស​ប្រភេទ 24K ដែល​មាន​រូប​ឡូ​ហ្គោ​ក្លិប​អ្នកមាន​បុណ្យ Barcelona និង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ឈ្មោះ​របស់​ប្រពន្ធ Antonella និង កូន​បី​នាក់ (Thiago, Mateo និង Ciro) រួម​ជាមួយនឹង​ឈ្មោះ​របស់ Messi និង លេខ​១០ ដែល​ជា​លេខ​អាវ​របស់​ខ្លួន ។

ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ទូរស័ព្ទ iPhone XS Max គឺ​ថ្លៃ​ស្រាប់​ទៅ​ហើយ ដែល​មាន​តម្លៃ​ចាប់ពី​ខ្ទង់ពាន់​ឡើង​ទៅ​។ ទូរស័ព្ទ​ពិសេស​របស់ Messi នេះ​គឺ​មាន​តម្លៃលើស​ហ្នឹង​បាត់​ទៅ​ហើយ ដោយសារ​តែ​វា​ធ្វើ​អំពី​មាស ហើយ​មានការ​រចនា​សម្រាប់​តែ Messi ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ