ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជានរណា? ហ៊ានបំបែកកញ្ចក់យក​រូប​ព្រះ​អស់​​ជិត​៤០០​អង្គ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ​រូ​ប​ព្រះ​បដិមា (​ធ្វេ​ី​ពី​ស្ពាន់​) ចំនួន​៥០០០​អង្គ ដែល​ត្រូវ​គណ​:​កម្ម​ការ​វត្តបាន​យក​​​​ដាក់​នៅ​ក្រោមប​ល្ល័​ង​ព្រះ​ជា​យូរមក​ហេ​ី​យ​ ត្រូវចោរ​ថ្លើមធំ​​ ហ៊ាន​មក​វាយ​បំបែក​កញ្ចក់​ប្រមូល​យក​អស់​ជិត​៤០០​អង្គ​ ទៅ​ដោយ​សុ​វត្ថិ​ភាព…

ខេត្ត​កណ្តាល​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ​រូ​ប​ព្រះ​បដិមា (​ធ្វេ​ី​ពី​ស្ពាន់​) ចំនួន​៥០០០​អង្គ ដែល​ត្រូវ​គណ​:​កម្ម​ការ​វត្តបាន​យក​​​​ដាក់​នៅ​ក្រោមប​ល្ល័​ង​ព្រះ​ជា​យូរមក​ហេ​ី​យ​ ត្រូវចោរ​ថ្លើមធំ​​ ហ៊ាន​មក​វាយ​បំបែក​កញ្ចក់​ប្រមូល​យក​អស់​ជិត​៤០០​អង្គ​ ទៅ​ដោយ​សុ​វត្ថិ​ភាព មកទល់រសៀលថ្ងៃទី២៩ មីនា នេះ សមត្ថកិច្ច​កំពុង​​ស្រាវ​ជ្រាវ​តាម​​ចាប់ខ្លួន​ជនសង្ស័យ ​។

ហេតុការណ៍​ចោរលួចនេះ កើតឡើង​ប្រហែល​​ម៉ោង​០២​​រសៀល​ថ្ងៃ​ទី​២៨ មីនា ស្ថិតនៅ​ចំណុច​វត្ត​ព្រែក​ហូរ ​ក្នុងភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សមត្ថកិច្ច​បានឱ្យដឹងដែរថា ​នៅ​មុន​ពេលភ្ញាក់​ផ្អើលដឹងនេះ គឺនៅ​​​​វេលា​ម៉ោង​០៧​ឃេ​ី​ញ​ឈ្មោះ​ខូ​វ ម៉េ​ង​ហាក់ ហៅ​សាក់ បាន​​យក​រូប​បដិមា​​​២៦អង្គមក​ប្រគល់​ឱ្យ​ឈ្មោះ​មឿ​ន វាសនា ជា​កូនសិស្ស លោក​ទេ​ី​ប​ដឹង​ថា មានការ​បាត់​រូប​បដិមាក៏ភ្ញាក់ផ្អើល ហេ​ី​យត្រូវ​គណ​:​កម្ម​ការ​បាន​រាយការណ៍​​សមត្ថកិច្ចតែម្តង ។

ព័ត៌មានបន្ថែមនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ