ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកអមបាំង​រហូត…ឮថា នាងភ័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សំណុំរឿង​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​ក្តៅ​គគុកនេះ​ គឺ​បាន​ស្ថិត​នៅ​ដៃ​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​លើ​នារី​បង្ក​ ដែល​បាន​បើកបរ​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់ស្លាប់​…

​រាជធានី​ភ្នំពេញ ៖ សំណុំរឿង​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​ក្តៅ​គគុកនេះ​ គឺ​បាន​ស្ថិត​នៅ​ដៃ​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​លើ​នារី​បង្ក​ ដែល​បាន​បើកបរ​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់ស្លាប់​ ។

ស្តែង ​កាលពីព្រឹក​ថ្ងៃ​ទី​២៩ ​មីនា នេះ ត្រូវ​បាន​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ បញ្ជូន​ជន​បង្ក​មាន​ឈ្មោះ យិ​ន ម៉ាណា​ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ដែល​ជា​កូនស្រី​បង្កើត​របស់​លោក យិ​ន ហ្គិ​ច ថៅ​កែ​សណ្ឋាគារ​ក្រុង​សៀមរាប ដោយ​​បាន​បើក​រថយន្ត​ ម៉ាក RANG ROVER ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 បុក​លើឈ្មោះ ឌុំ រី​ដា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និ​ស្យិ​ត ​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​»​ស្លាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ មីនា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

​គេ​សង្កេត​ឃើញ​ទៀត​ថា ក្នុងពេលរថយន្ត​សមត្ថ​កិច្ច​បាន​ដឹក​ជន​បង្ក​ចូលមកដល់​ក្នុង​បរិវេណ​អគារ​សាលាដំបូង​ ក៏​មាន​​អ្នក​សារព័ត៌មាន​​ពិបាកក្នុង​ការ​ប្រមាញ់​​​រូបភាព ដោយសារ​ឃើញ​លោកយិ​ន ហ្គិ​ច ជាឪពុក​ ​មកបាំង​និង​អម​ដំណើរ​កូនស្រី​ដើរ​ចូល​តុលាការ​ ។ បើ​តាម​ការ​បង្ហើប​ឱ្យ​​ដឹង​ថា កូនស្រី​នោះ​ មាន​សុខភាព​មិនសូវ​មាំទាំ​ ហាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត​ទៀត ។

អត្ថបទសរសេរ ដោយ