ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ច្រៀង​រាំ​ថ្ងៃ​បុណ្យ​ភូមិ​…​​ត្រូវក្លាយ​ជា​សោកនាដកម្ម​ដោយ​ស្នាដៃ​បុរស​​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​-ស្រី​២​នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​ក្មេង​ចាស់​ប្រុស-ស្រី​​៥​នាក់​ផ្សេង​ទៀត រង​របួសស្រាល​និង​ធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយរថយន្ត​ឡិច​សុ​ី​ស RX​៣០០ ពណ៌​ស្ករ​មួយ​គ្រឿងបើកបរ​ដោយ​បុរស​ញៀន​ថ្នាំ​និង​ស្រវឹង​ជោកជាំ​បុក​ចូល​វង់​រាំ និង​ផឹកស៊ី…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​-ស្រី​២​នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​ក្មេង​ចាស់​ប្រុស-ស្រី​​៥​នាក់​ផ្សេង​ទៀត រង​របួសស្រាល​និង​ធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយរថយន្ត​ឡិច​សុ​ី​ស RX​៣០០ ពណ៌​ស្ករ​មួយ​គ្រឿងបើកបរ​ដោយ​បុរស​ញៀន​ថ្នាំ​និង​ស្រវឹង​ជោកជាំ​បុក​ចូល​វង់​រាំ និង​ផឹកស៊ី នៅ​
ក្នុង​ពិធីបុណ្យ​ភូមិ​ទាំង​ថ្ងៃ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ចំណុច​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៣២៤ ភូមិ​៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។

រថយន្ត​ឡិច​សុ​ី​ស RX៣០០ ពណ៌​ស្ករ ត្រូវ​បាន​នគរបាល​ប្រាប់​ថា ពាក់​ផ្លា​ក​លេខភ្នំពេញ​២AN-២៣៩៥ បើកបរ​ដោយ​ឈ្មោះ ទឹម គឹ​មតិច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សា្ល​ធម៌​ដូង ស្នាក់​នៅផ្ទះ​លេខ​២៥A ផ្លូវ​លេខ​៣២៤ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ជា​មនុស្ស​ញៀន​ថ្នាំ និង​ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង​មាន​កម្រិត​ជាតិ​អាល់កុល​០,២៦ ក្នុង​១​លី​ត្រ​ខ្យល់ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ម្នាក់​ឈ្មោះ ពិល យុំ ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុ​យ សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​គេ​ស្គាល់ ១-​ឈ្មោះ ណា អា​រី​យ៉ា ភេទ​ស្រី អាយុ​៣​ឆ្នាំ រង​បួស​ធ្ងន់ ២-​ឈ្មោះ សំ បូរ​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ របួសស្រាល ៣-​ឈ្មោះ ថា បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ របួសស្រាល ៤-​ឈ្មោះ ដួង ដាវ ភេទ​ស្រី អាយុ​៣០​ឆ្នាំ របួសធ្ងន់ និង​៥-​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​អះអាង​ថា មាន​អ្នក​រង​របួស​ផ្សេង​ទៀត​លើស​ពី​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើបុណ្យ​ភូមិ​រួច ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំង​ចាស់ កំពុង​ជួបជុំ​គ្នា​ហូប​បាយ និង​រាំ​លេង​សប្បាយ ។ ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​បើក​មក​បុក​ចូល​ក្នុង​ហ្វូង​មនុស្ស បណ្តាល​ឱ្យ​ដេក​ដួល​រដូករណែល ហើយ​រថយន្ត​នោះ​ក៏​បើក​ថយ​ចេញ​វិញ និង​បាន​បើក​មក​បំ​បុក​ទៀត ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​កៀប​ជាប់​ទើប​ទៅ​មុខ​លែង​រួច ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ដោយឡែក​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ពេទ្យ ។ នៅ​កន្លែងកើត ហេតុ បាយ ម្ហូប តុ​កៅអី ស្រា​បៀរ បាន​ប៉ើង​ខ្ទាត​រប៉ាត់រប៉ាយ ​និង​ឮ​ស្នូរ​តែ​សំឡេង​ទ្រហោយំ​ពី​សំណាក់​បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ ។ ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាលខណ្ឌទួលគោក​ឃាត់ខ្លួន ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ បុរស​ម្នាក់​ដែល​ជា​បងប្អូន​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ដោយសារ​យក​ដំ​ថ្ម​វាយ​កម្ទេច​កញ្ចក់​រថយន្ត​ខាងលើ​ក្រោយ​កើតហេតុ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ ដែល​ជា​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជន​នោះ​ខឹង​មិន​ហៅ​ផឹកស៊ី​នៅ​ក្នុង​ពិធីបុណ្យ​ភូមិ ទើប​បានជា​បើករថយន្ត​មក​បំ​បុក​បែប​នេះ ។ ប៉ុន្តែ​អ្នកបើកបរ​រថ​យន្ត​វិញ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ដោយសា​តែ​ខឹង​ជន​រង​គ្រោះ​មិន​លក់​ថ្នាំ​ញៀន​អោយ ។ ទោះបីជា​យ៉ាង​ណា នគរបាល​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​រូប​នេះ ជា​មនុស្ស​ញៀន​ថ្នាំ​និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ ។ ពិតជា​គ្រោះថ្នាក់​ពេក​ណាស់​ចំពោះ​អំពើ​បែប​នេះ ៕ ​

អត្ថបទសរសេរ ដោយ