ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ប្រុស​ស្រី​ចំនួន​៤​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំនួន​៣​នាក់ និង​បុរស​ម្នាក់ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​កងកម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧-២៨ ខែមីនា ឆ្នាំ​២០១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំនួន​៣​នាក់ និង​បុរស​ម្នាក់ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​កងកម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧-២៨ ខែមីនា ឆ្នាំ​២០១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​តែង​ក្រើន​រំ លឹ​ក​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នូវ​បទល្មើស​គ្រឿងញៀន​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ព្រោះ​គ្រឿងញៀន​ជាដើម​ចម​នៃ​បទល្មើស ចោរលួច ឆក់​ប្លន់ អំពើ​ហឹ​ង្សា បង្ក​ឲ្យ​អសន្តិសុខ​សង្គម ។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​បន្ត​ថា ជា​លទ្ធផល​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ម៉ា​ឡៃ បាន​ធ្វើការ​ត្រួត​រដ្ឋបាល​ភូមិសាស្ត្រ នៅ​ចំណុច​វត្ត​រតនៈ​ម៉ា​ឡៃ លើ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​មុខ​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន​១-​ឈ្មោះ តាំង ច​ន្ធូ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ២- ឈ្មោះ សោម ច័ន្ទ​ចំប៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ថ្ម​រមាល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​៣-​ឈ្មោះ ទេស រ៉ូ​ស្សា ហៅ​មុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​រៀន​សំអាងការ រស់នៅ​ភូមិ ថ្នល់​បត់ ឃុំ ភ្នំ​តូច ស្រុក មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ជាមួយនឹង​ការ​បង្ក្រាប​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ​ច្រក​ក្នុង​ថង់​ពណ៌​ស រុំ​ស្កុ​ត និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៣,៩៦៧​គ្រាប់ ក្នុង​នោះ​ថ្នាំ​ពណ៌​លឿង​ចំនួន​៣៩​គ្រាប់ និង​ដកហូត​សម្ភារៈ​មាន ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ តាំង ច​ន្ធូ កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​បន្ត​ទៅ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​ម្នាក់​ទៀត​ឈ្មោះ កែ រិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៩​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុខសញ្ញា​ប្រុស​-​ស្រី​ទាំង​៤​នាក់​នេះ​គឺ​ធ្លាប់​ជាប់​ពន្ធនាគារ តែ​ពេល​ចេញ​មក​វិញ​មិន​រៀងចាល នៅ​តែ​ប្រព្រឹត្ត​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ម្តងទៀត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តែ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ