ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវជំនួសគាត់…ខណៈអត់ដឹង​ប្រមូល​​សំរាមដុត​ចំ​មីន​ ផ្ទុះកក្រើក​ភូមិ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ដុត​គំនរ​សំរាម​នៅ​ក្បែរ​ផ្ទះ ស្រាប់​តែ​ប៉ះ​ចំ​គ្រាប់​មីន​ដោយ​ចៃដន្យ​ បណ្ដាល​ឱ្យ​​ផ្ទុះ​ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោងម៉ោង​០៨ ​និង​១០​នាទី​ថ្ងៃ​ទី​២៩ មីនា ស្ថិត​ក្នុង​​ភូមិ​អូរ​ល្វា…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ដុត​គំនរ​សំរាម​នៅ​ក្បែរ​ផ្ទះ ស្រាប់​តែ​ប៉ះ​ចំ​គ្រាប់​មីន​ដោយ​ចៃដន្យ​ បណ្ដាល​ឱ្យ​​ផ្ទុះ​ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោងម៉ោង​០៨ ​និង​១០​នាទី​ថ្ងៃ​ទី​២៩ មីនា ស្ថិត​ក្នុង​​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន តែ​ការ​ផ្ទុះ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ​។

សមត្ថ​កិ​ច្ខ​បាន​ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ឈ្មោះ​អាង រឿ​ន ភេទ​ស្រី ​អាយុ​៤៨​ឆ្នាំ បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​បាន​ប្រមូល​សំរាម​​យក​ទៅ​ដុត​នៅ​ក្បែរ​ផ្ទះ តែ​មិន​បានដឹង​ថា នៅ​ក្រោម​សំរាម​នោះ​​មាន​គ្រាប់​មីន​ទេ​ ។ លុះ​ពេល​គាត់​ដុត​ឆេះ ​ស្រាប់តែ​ផ្ទុះ​លាន់​កក្រើក​ផ្អើល​ពេញ​ភូមិ​តែ​ម្ដង តែ​សំណាងល្អ​គាត់​ដើរ​ចេញ​ផុត​ពី​ពំនូក​ភ្លើង​នោះ​បន្តិច ​។

បើ​តាម​សមត្ថ​កិច្ច​ដែល​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា បើ​​តាម​ការ​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់​មីន​នោះ​អាច​កប់​នៅ​ក្នុង​ដី​។ គ្រាប់​នោះ​ អាច​ជា​ប្រភេទ​គ្រាប់​មីន​៦៩ ព្រៃ​នៅ​កន្លែងផ្ទះ​គេ​ឃើ​ញុំ​ា​ន​អំបែង​គ្រាប់​ជា​ច្រើន​បាន​ខ្ទាត​ត្រូវ​ជញ្ជាំង​ផ្ទះ តែ​មិន​បង្ក​គ្រោះ​ដល់​ម្ចាស់ផ្ទះ​ទេ​។

បើ​តាម​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ដែរ​ថា គ្រាប់​មីន​៦៩​នេះ ជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​វា​ជា​រឿង​ចៃដន្យ​បំផុត​ ដែល​ម្ចាស់ផ្ទះ​បោស​សំរាម​​យក​ទៅ​គរ​ដុត​លើ​គ្រាប់​មីន​​ទាន់​ផ្ទុះ​នេះ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់នោះទេ ​។

អត្ថបទសរសេរ ដោយ