ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អា​ហ្ស​ង់​ទី​ន​ថា Messi នឹង​លេចមុខ​ឱ្យ​ក្រុម​ពពក​.​ស​នៅ Copa America

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bleacher Report បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លោក Lionel Scaloni បញ្ជាក់​ថា Lionel…

តាម​ប្រភព​ព័ត៌មាន Bleacher Report បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លោក Lionel Scaloni បញ្ជាក់​ថា Lionel Messi នឹង​លេង​ឱ្យ​ក្រុម​របស់​លោក នៅ​ក្នុង​ការ​ប្រកួត Copa America នៅ​ប្រេ​ស៊ី​ល ។

កីឡាករ​ជើង​ខ្លាំង​របស់​អា​ហ្ស​ង់​ទី​ន បាន​បង្ហាញមុខ​នៅ​ក្នុង​ក្រុម​ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ​នេះ នៅ​ស​ប្តា​ហ៍​មុន ក្នុង​ការ​ប្រកួត​ជាមួយនឹង Venezuela​។ បើ​ទោះបីជា​មាន​វត្តមាន​រូបគេ​ក៏​ដោយ ក្រុម​ខាង​អា​ហ្ស​ង់​ទី​ន​នៅ​តែ​ចាញ់​ក្នុង​លទ្ធផល 3-1 ។

ពេល​នេះ Messi កំពុង​តែ​មាន​របួស​ត្រង់​ក្រលៀន (​គល់ភ្លៅ​) ដែល​មាន​ន័យ​ថា គេ​មិន​អាច​ទៅ​ប្រកួត​ជាមួយនឹង Morocco បាន​ទេ តែបើ​តាម​លោក Lionel Scaloni បានឱ្យ​ដឹង​ថា Messi នឹង​ឡើង​ទៅ​ប្រកួត​ជាមួយ​ក្រុម​របស់​លោក នៅ​ក្នុង​ការ​ប្រកួត Copa America នា​ពេល​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត Copa America នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ខាង​មុខ​នេះ ហើយ​ក្រុម​អា​ហ្ស​ង់​ទី​ន​ស្ថិត​នៅ​ក្នុង Group B ជាមួយនឹង Colombia, Paraguay និង Qatar៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ