ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូប​លក្ខណៈ​គ្រួសារ​ពិសេស នៅ​ណា​ហ្គា​វើ​ល​ដ៍​!

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ 28 មីនា ២០១៩ ៖ 2Pangea ដែល​ជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​របស់​ណា​ហ្គា​វើ​ល​ដ៍ មាន​បម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​រៀងរាល់ថ្ងៃ​អាទិត្យ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្រស់ស្រូប​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត​!…

រាជធានី​ភ្នំពេញ 28 មីនា ២០១៩ ៖ 2Pangea ដែល​ជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​របស់​ណា​ហ្គា​វើ​ល​ដ៍ មាន​បម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​រៀងរាល់ថ្ងៃ​អាទិត្យ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ស្រស់ស្រូប​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត​!

រីករាយ​ពិសា​តាម​ចិត្ត​មុខម្ហូប​ពិសេស​ៗ​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ជម្រើស ដូច​ជា គ្រឿង​សមុទ្រ សាច់ ត្រី​អប់​ផ្សែង ត្រី​ឆៅ​ស៊ូ​ស៊ី ភី​ហ្សា ស៊ុត ម្ហូប​បែប​អាស៊ី អាហារ​បែប​ក្លា​ស៊ី​ក និង​បង្អែម​ជា​ច្រើន​មុខ​។ មិនតែប៉ុណ្ណោះ 2Pangea ក៏​មាន​ចង្ក្រាន​ដែល​ភ្ញៀវ​អា​ចក​ម្ម៉​ង់​ឲ្យ​មេ​ចុងភៅ​ចម្អិន​ផ្ទាល់​ភ្លាម​ៗ ខណៈ​កូន​តូច​ៗ មាន​កន្លែង​កម្សាន្ត និង​ញ៉ាំ​សូកូឡា ស្ករ​សំឡី និង​កា​រ៉េ​ម​ផ្សែង​នី​ដ្រូ​សែន​ផង​ដែរ​។

ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​ជូន​នូវ​ការ​សម្តែង​សិល្បៈ​ផ្ទាល់ និង​ការ​កម្សាន្ត​ជា​ច្រើន​សម្រាប់​កុមារ​ពេញ​មួយ​ថ្ងៃរសៀល ដូច​ជា​ការ​គូររូប​នៅ​លើ​មុខ រូប​ច្នៃ​ចេញពី​ប៉េងប៉ោង ការ​កូត​វី​យ៉ូ​ឡុ​ង​នៅ​លើ​ស្បែកជើង​ឈើ​វែង និង​ថតរូប​ជា​មនុស្ស​យន្ត​ដែល​ធានា​ថា​ពិតជា​សប្បាយ​រីករាយ​!

បើក​បម្រើ​រៀងរាល់ថ្ងៃ​អាទិត្យ​ចន្លោះ​ម៉ោង ១១:៣០ ព្រឹក​ដល់​ម៉ោង ៣:៣០ រសៀល អាហារ​ថ្ងៃត្រង់​ពិសេស​នេះ មាន​តម្លៃ ១៩,៩០$ ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ធំ​ម្នាក់​ក្នុង​កំឡុង​ពេល​ប្រូ​ម៉ូ​សិន (​ដែល​តម្លៃ​ធម្មតា​គឺ ៣៨$) ឥត​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ និង ១៤$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​។ អ្នក​អាច​ចត​រថយន្ត​ឥត​គិតថ្លៃ​ផង​ដែរ​នៅ​ក្នុង​ចំណត​ដ៏​ធំ​ទូលាយ​ក្នុង​ណា​ហ្គា​ទី ២​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាម​រយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ​អ៊ី​ម៉ែ​ល dining@nagaworld.com ។

ជម្រើស​មួយទៀត​នៅ​ភោជនីយដ្ឋាន 2Pangea គឺ​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​បម្រើ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​។ កម្មវិធី​ប្រូ​ម៉ូ​សិន​បច្ចុប្បន្ន គឺ អ្នក​ញ៉ាំ​ទី​២ ចំណាយ ៨$ ប៉ុណ្ណោះ ហើយ​អ្នក​អាច​ញ៉ាំ​ប៊ុ​ហ្វេ​បង្អែម​នៅ 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ​។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អយ​ស្ទ័​រ​ស្រស់​ៗ សូម​អញ្ជើញ​ទៅ​កាន់​ភោជនីយដ្ឋាន ៦ កន្លែង​ពី​ឥឡូវនេះ​រហូត​ដល់​ចុងខែ​មីនា​។ ណា​ហ្គា​វើ​ល​ដ៍ មាន​អយ​ស្ទ័​រម​ក​ពី​ប្រទេស​បារាំង កា​ណា​ដា និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​អ្នក​អាច​ជ្រើសរើស​វិធី​ចម្អិន និង​ច្នៃ ១៨ បែប​ដែល​ក្នុង​មួយ​ចាន មាន ៣ គ្រាប់​តម្លៃ​ចាប់ពី ៦$ ប៉ុណ្ណោះ​។

ជាមួយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ អ្នក​អាច​មក​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​ដែល​មាន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​នៅ​ភោជនីយដ្ឋាន The Pangea ម្នាក់ ១៨,៩៩$ ប៉ុណ្ណោះ​។ រីករាយ​ពិសា​ម្ហូប​ខ្មែរ​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា អម​ដោយ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ដោយ​ផ្ទាល់​។

ម្ហូប​បុណ្យចូលឆ្នាំ​ខ្មែរ​ពិសេស មាន​ដូច​ជា សម្ល​ខ្មែរ បន្លែ​សុខភាព ម្ហូប​ចម្បង និង​បង្អែម​ដែល​មាននៅ​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក ភោជនីយ​ដ្ឋា Indochine និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion តម្លៃ​ចាប់ពី ៤$ ក្នុង​ម្ហូប​មួយ​មុខ​។

ទទួលយក​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​ការ​សម្តែង​សិល្បៈ​ផ្ទាល់​ទូ​ទាំង​ណា​ហ្គា​វើ​ល​ដ៍ រួម​ទាំង​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​ចាប់ពី​ម៉ោង ៥ ល្ងាច​រៀងរាល់ថ្ងៃ​។ ជាមួយ​ម្ហូប​រសជាតិ​ដើម​លំដាប់​ពិភពលោក និង​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរ​បែប ណា​ហ្គា​វើ​ល​ដ៍ គឺជា​មណ្ឌល​កម្សាន្ត​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​!

ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុង​ក្រោយ ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹ​ប ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី​នៅ​ណា​ហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​លក់​ទំនិញ​ម៉ាក​អន្តរជាតិ​ល្បី​ៗ សេវា​កម្សាន្ត​សម្បូរ​បែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី ឬ​ការ​ប្រជុំ​ផ្សេង​ៗ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់ កញ្ញា ភោគ សូលី​ន​ដា ទូរស័ព្ទ​លេខ​៖ 15 61 88 86

ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ