ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន រក​ឃើញ​ពន្លឺ​តិច​ៗ​ក្រោយ​ច​ចារ​នៅ​បេ​កាំ​ង

5 ឆ្នាំ មុន

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក…

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​មួយទៀត​នៃ​ការ​ចរចា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ខិត​ជិត​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​រវាង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគារ​ពា​មេ​រិ​ក Steven Mnuchin ជាមួយនឹង​មន្ត្រី​សេដ្ឋកិច្ច​ថ្នាក់ខ្ពស់​របស់​ប្រទេស​ចិន​ដូច​ជា​លោក Liu He គឺជា​កិច្ចប្រជុំ​ដំបូង​តាំងពី​ប្រទេស​ចិន​សម្រេច​ចេញ​វិធានការ​ជា​ច្រើន ។

យ៉ាងណា​ក្តី ខណៈ​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​លើក​ឡើង​ថា​លោក​អាច​នឹង​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​ពេល​ឆាប់​ៗ​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) ការ​ចរចា​បែរជា​បន្ត​ត្រូវ​បាន​ពន្យា​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​អស់​នៅឡើយ ។

លោក Lighthizer ប្រៀប​ដូច​ជា​មិន​សង្ឃឹម​ខ្ពស់​លើ​កិច្ចប្រជុំ​នៅ​ទីក្រុង​បេ​កាំ​ង​នេះ​ទេ ហើយ​កិច្ចប្រជុំ​អាច​នឹង​បន្ត​ប្រារព្ធ​ឡើង​ទៀត​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នា​ដើម​ខែមេសា​ខាង​មុខ ។

អ្នក​ចរចា​សង្ឃឹមថា​អាច​នឹង​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​ដែល​នៅ​សល់​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដោយ​រដ្ឋាភិបាល​ចិន​ដល់​ក្រុមហ៊ុន​រដ្ឋ និង​គោលនយោបាយ​ជំរុញ​ដល់​សហគ្រាស​ចិន​ក្នុង​វិស័យ​សំខាន់​ៗ​ជាដើម ។

ប្រទេស​ចិន​មិន​បាន​លើក​ឡើង​ពី​គោលនយោបាយ​ឧស្សាហកម្ម Made in China 2025 ឡើយ​ដែល​បាន​ស្នើ​ឲ្យ​សហគ្រាស​ចិន​គ្រប់គ្រង​ឧស្សាហកម្ម​សំខាន់​ៗ​ជា​ច្រើន​ផ្នែក​។ ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ពឹងផ្អែក​លើ​ខ្លួនឯង និង​ជំរុញ​ដល់​ការ​បង្កើត​ថ្មី​នឹង​បន្ត​កើត​មាន​ឡើង​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ក៏​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដែរ​ដោយ​មាន​សេវាកម្ម​ជា​ច្រើន​ដូច​ជា Google, Facebook និង Amazon មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីផ្សារ ឬ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន​។

ភាគី​ទាំង​ពីរ​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ពេលវេលា​ក្នុង​ការ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​រាប់​ប៊ី​លាន​ដុល្លារ និង​វិធី​ក្នុង​ការ​អនុម័ត​កិច្ចព្រមព្រៀង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ