ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធំ​នេះ​មានអី​ប្លែក​ហើយ ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់​ទាំង​ដែល​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​រថយន្ត​ធំ​មួយ​គ្រឿង​បាន​បើក​ចូល​ក្រុង​ទាំង​ថ្ងៃ ដែល​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់​ឡើយ គ្រាន់តែ​ហៅ​ឲ្យ​ឈប់​តិច ហើយ​ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​រថយន្ត​ធំ​មួយ​គ្រឿង​បាន​បើក​ចូល​ក្រុង​ទាំង​ថ្ងៃ ដែល​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់​ឡើយ គ្រាន់តែ​ហៅ​ឲ្យ​ឈប់​តិច ហើយ​ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​រថយន្ត​ខាងលើ​មាន​ស្លាក​សម្គាល់​របស់​ក្រុមហ៊ុន​ដ៏​មាន​អំណាច​មួយ ដែល​ដឹក​មាន់​ចេញចូល​នៅ​តាម​ផ្លូវ​សម្តេច ជា ស៊ី​ម និង​ផ្លូវ​ភ្នំពេញ​ហានូយ ក្នុង​ខណ្ឌ​សែន​សុខ តែ​មន្ត្រី និង​សមត្ថកិច្ច​ពុំ​ហ៊ាន​ឃាត់​ឡើយ ទោះបីជា​ដឹង​ថា គឺជា​រថយន្ត​ប្រភេទ​ធុន​ធំ ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​ធ​អនុញ្ញាត​ឲ្យ​ចូល​នៅ​ពេល​ថ្ងៃ​ក៏​ដោយ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​គឺ​បានដឹង​មាន់ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ ជា​រៀងរាល់ថ្ងៃ តែ​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់​ទេ ដែល​មាន​ស្លាក​លេខ ៣A- ៦៤៨៦ លុះ​ព្រឹក​មិ​ញ​នេះ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​មក​ដល់​ស្តុ​ប​សមត្ថកិច្ច​ក៏​បាន​ហៅ​ឲ្យ​ឈប់​តិច​ហើយ​ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ