ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ត្រូវ​គេ​ចាក់​កង​ពេល​នេះ Ronaldo ត្រូវធ្វើ​តេស្ត​នៅ​ព័រ​ទុ​យ​ហ្កា​ល់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ Cristiano Ronaldo កំពុង​តែ​នៅ​ព័រ​ទុ​យ​ហ្កា​ល់​ធ្វើតេស្ត ក្រោយ​ពីរ​ងរ​បួស​ពេល​ជួប​ជាមួយនឹង Serbia កាលពី​ថ្ងៃ​ចន្ទ…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ Cristiano Ronaldo កំពុង​តែ​នៅ​ព័រ​ទុ​យ​ហ្កា​ល់​ធ្វើតេស្ត ក្រោយ​ពីរ​ងរ​បួស​ពេល​ជួប​ជាមួយនឹង Serbia កាលពី​ថ្ងៃ​ចន្ទ ។ គេ​ត្រូវ​បង្ខំចិត្ត​ចេញពី​ការ​ប្រកួត​នៅ​នាទី​ទី​៣០ ក្រោយ​ពី​មាន​របួស​ជើង​។ ខាង​ព័រ​ទុ​យ​ហ្កា​ល់​បាន​ស្មើគ្នា​ក្នុង​ការ​ប្រកួត​ជាមួយនឹង​លទ្ធផល 1-1 ។

ចំពោះ​សាមីខ្លួន Ronaldo មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ថា​នឹង​អាច​ចូល​ប្រកួត​វិញ​នៅ​មួ​យស​ប្តា​ហ៍​ឬ​ពី​រស​ប្តា​ហ៍​ខាង​មុខ​នេះ​។ ការ​លើក​ឡើង​របស់ Ronaldo មាន​ភាព​ត្រឹមត្រូវ ដោយសារ​តែ​ការ​ធ្វើតេស្ត​នៅ​ព័រ​ទុ​យ​ហ្កា​ល់​ក៏​បង្ហាញ​លទ្ធផល​បែប​នេះ​ដែរ ។

បើ​ទោះបីជា​ដូច្នេះ​ក៏​ដោយ Ronaldo ក៏​ត្រូវធ្វើ​តេស្ត​ម្តងទៀត​ដែរ​នៅ​អ៊ី​តា​លី ពេល​ទៅ​ប្រកួត​ឱ្យ Juventus​។ ក្លិប​សង្ឃឹមថា Ronaldo នឹង​អាច​ចូល​លេង​នៅ​ក្លិប​របស់​ខ្លួន​វិញ​មុន​ថ្ងៃ​១០ ខែមេសា នៅ​ពេល​ប្រកួត​ជាមួយនឹង Ajax នៅ​ក្នុង​ការ​ដណ្តើម Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ