ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ដាក់​បាត​ស្បែកជើង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​១១​គ្រឿង​ចេញ​អន្តរាគមន៍​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំ​ពង​ចាម ៖ អគារ​១​ល្វែង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ស្បែកជើង​ជូ ហួយ ស្ថិត​នៅ​ឃុំ​ខ្នុរ​ដំបូង ស្រុក​ជើងព្រៃ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោរ​សន្ធៅ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹកថ្ងៃ​ទី​២៨ មីនា ២០១៩…

ខេត្ត​កំ​ពង​ចាម ៖ អគារ​១​ល្វែង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ស្បែកជើង​ជូ ហួយ ស្ថិត​នៅ​ឃុំ​ខ្នុរ​ដំបូង ស្រុក​ជើងព្រៃ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោរ​សន្ធៅ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹកថ្ងៃ​ទី​២៨ មីនា ២០១៩ ។ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ដល់​ទៅ​១១​គ្រឿង​បាន​មក​ជួយ​បាញ់ទឹក​ពន្លត់ ដោយ​អស់​ជា​ច្រើន​រថយន្ត តែ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។

តាម​លោក​អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នោះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋា​ន​នគរបាល​ស្រុក​ជើងព្រៃ​១​គ្រឿង ដើម្បី​ចុះ​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​បាន​កំពុង​តែ​ឆេះ​នោះ ។

អភិបាលស្រុក​ជើងព្រៃ​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ឆេះ​អគារ​ដាក់​បាត​ស្បែកជើង​មាន​កាវ និង​សាំង​ក្រអូប​ខ្លះ​នោះ​ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត ស្នងការ​រង និង​មន្ត្រី​សមត្ថកិច្ច​រាប់​សិប​នាក់​ឲ្យស្វះស្វែង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​តាម​បណ្តា​ស្រុក​-​ក្រុង​នានា ក្នុង​នោះ​មាន​១​គ្រឿង ចេញ​មក​ពីស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក៏​បាន​មក​ចូលរួម​សស្រាក់សស្រាំ​បាញ់​ទឹក​ពន្លត់ ដោយ​បាន​ប្រើ​ពេលរហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​រលត់​ទាំងស្រុង ។

ទោះជា​បែប​នេះ​ក្តី​សមត្ថកិច្ច​បាន​នូវ​បន្តសកម្មភាព​ប្រើ​គ្រឿងចក្រ កាយ​នូវ​សំណល់​ដែល​ឆេះ​យក​កាវ​ចេញ ដើម្បី​ការពារ​កុំ​ឲ្យ​រាលដាល​ឆេះ​បន្ត​ទៀត ។ ហើយ​ពេល​ដែល​កើតហេតុ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​មិន​ទាន់​ដល់​ម៉ោង​កម្មករ​ចូល​ធ្វើការ​នូវឡើយ ហើយ​ឃ្លាំង​ស្តុក​បាត​ស្បែកជើង​ត្រូវ​បាន​បិទទ្វារ​មិន​មាន​មនុស្ស​នោះ​ទេ កត្តា​ដែល​កើត​មាន​អគ្គិភ័យ​ដោយសារ តែ​ទុ​ស្សេ​ខ្សែភ្លើង​បាន​ឆេះ​រាលដាល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ។

លោក​អភិបាលស្រុក​ជើងព្រៃ​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ដែល​កកើត​រោងចក្រ​ជូ ហួយ ផលិត​ស្បែកជើង​នៅ​ស្រុក​ជើងព្រៃ មក​មាន​កម្មករ​កម្មការិនី​ចំនួន​ជាង​៥០០០​នាក់ កំពុង​បម្រើ​ការងារ ដើម្បី​យក​ប្រាក់ខែ​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ក្នុង​ពេល​ដែល​ចាប់ផ្តើម​ឆេះ​ដំបូង​ក្រុម​សន្តិសុខ និង​បម្រើ​ការងារ​ក្នុង​រោងចក្រ​បាន​នាំ​គ្នា​ពន្លត់​បឋម តែ​ពន្លត់​មិន​ឈ្នះ​ដោយសារ​ភ្លើង​ឆេះ​ឡើង​ខ្លាំង​ពេក រហូត​ដល់​មានការ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង ក្នុង​ប្រតិបត្តិការ​ការ​ខាងលើ​ក៏​មាន​បញ្ជា​ពី​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បាន​ប្រឹងប្រែង ដើម្បី​នាំ​គ្នា មក​ពន្លត់ភ្លើង​ដែល​ឆេះ​រហូត​ដល់​បាន​ពន្លត់​ជោគជ័យ ដោយ​មិន​បាន​ឲ្យ​ឆេះ​ឆ្លង​ទៅ​អគារ​ផ្សេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ