ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ប្តី​សន្លប់​នៅ​នឹង​កន្លែង រីឯ​ប្រពន្ធ​នៅ​ក្រោម​រថយន្ត​ផ្អើល​ប្រជាពលរដ្ឋ​ជួយ​ទាញ​ចេញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​មួយ​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត​បាន​បុក និង​អូស​ទាំង​មនុស្ស ទាំង​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​របួសធ្ងន់​បាក់​ស្រាំ​ឆ្អឹង​ជើង​ខាងឆ្វេង និង​ប្រអប់ដៃ​ខាងឆ្វេង​សន្លប់​នៅ​នឹង​កន្លែង រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត​គួរ​ឲ្យ​ញាក់សាច់…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​មួយ​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត​បាន​បុក និង​អូស​ទាំង​មនុស្ស ទាំង​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​របួសធ្ងន់​បាក់​ស្រាំ​ឆ្អឹង​ជើង​ខាងឆ្វេង និង​ប្រអប់ដៃ​ខាងឆ្វេង​សន្លប់​នៅ​នឹង​កន្លែង រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត​គួរ​ឲ្យ​ញាក់សាច់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រុញ​រថយន្ត​ដើម្បី​ទាញ​ជន​រង​គ្រោះ​ចេញ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៥-១៣៦ ត្រង់​ចំណុច​ក្បាលស្ពាន​ប្រសូតិ​ខាងកើត​ស្ថិត​ក្នុងភូមិ​ប្រសូតិ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

ម៉ូតូ​មួយ​គ្រឿង​ជិះដោយ​២នាក់​ប្តីប្រពន្ធ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ​ស្វាយ​រៀង ១N-៨៥៣៥ បើកបរ​ដោយ​ឈ្មោះ​ម៉ៅ ផល្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ប្តី បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ​ណា​ង រ​ដ្ឋា អាយុ​២៤​ឆ្នាំ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ​រ័ ក្រុង​ស្វាយ​រៀង ។

ចំណែក​ភាគី​ខាង​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​រថយន្តក្រុង​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​៤៥​កៅអី ពណ៌​ផ្ទៃមេឃ​ខ្ចី ពាក់​ស្លាក​លេខ​សៀមរាប​៣A-០០៩០​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល និង​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ខៀវ ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក​លេខ​កំពង់ចាម ៣A-៣៤៩៧ បើកបរ​ដោយ​បុរស​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយរ​ថយ​ន្ក​ក្រុង​មួយ​គ្រឿង ចំណុះ​៤៥​កៅអី ពណ៌​ផ្ទៃមេឃ​ខ្ចី បើកបរ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​ពេញទំហឹង បណ្តាល​ម៉ូតូ​ដួល​បោក​ទៅ​លើ​ថ្នល់ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត ពណ៌​សលាយ​ខៀវ ចំណុះ​១​តោន​កន្លះ​មក​ដល់​បាន​បុក និង​អូស​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ចម្ងាយ​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​របួស​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត និង​ធ្លាក់ឈាម​រលូត​កូន ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំងស្រុង​។ រីឯ​អ្នកបើកបរ​ជា​ប្តី​បាន​រង​របួស​ជើង​ខាងឆ្វេង​ប្រេះ​បាក់ឆ្អឹង​ស្មង និង​បែក​ប្រអប់ដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​កើតហេតុ ទាំង​អ្នកបើកបរ​រថយន្តក្រុង និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​រង​របួស​សន្លប់​នៅ​ក្រោម​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​រុញ​រថយន្ត និង​ទាញ​យក​ជន​រង​គ្រោះ​ចេញពី​ក្រោម​រថយន្ត រួច​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​ពីរ និង​ម៉ូតូ​មួយ​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ