ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ល្បី​ចិន​ពូកែ​ចម្លង ពេល​នេះ Land Rover ប្តឹង​បះជើង

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន បាន​មក​កាន់​ទីផ្សារ​របស់​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ តែ​មុន​ពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ចេះ​ឌី​ហ្សា​ញ​ម៉ូ​ដ​រថយន្ត​ដោយ​ខ្លួនឯង ពួក​គេ​មួយ​ចំនួន​បាន​ចម្លង​ម៉ូ​ដ​រថយន្ត​របស់​ក្រុមហ៊ុន​ផ្សេង ដែល​មាន​ស្រាប់​។ គេ​ឃើញ​មាន​រថយន្ត​ចិន​ជា​ច្រើន ដែល​មាន​ម៉ូ​ដ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត​ក្រុមហ៊ុន​ប្រទេស​ផ្សេង ។ ក្នុង​នោះ​ក៏​មាន​រថយន្ត​មួយ​របស់​ចិន ដែល​ធ្វើ​ម៉ូ​ដ​តាម…

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន បាន​មក​កាន់​ទីផ្សារ​របស់​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ តែ​មុន​ពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ចេះ​ឌី​ហ្សា​ញ​ម៉ូ​ដ​រថយន្ត​ដោយ​ខ្លួនឯង ពួក​គេ​មួយ​ចំនួន​បាន​ចម្លង​ម៉ូ​ដ​រថយន្ត​របស់​ក្រុមហ៊ុន​ផ្សេង ដែល​មាន​ស្រាប់​។ គេ​ឃើញ​មាន​រថយន្ត​ចិន​ជា​ច្រើន ដែល​មាន​ម៉ូ​ដ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត​ក្រុមហ៊ុន​ប្រទេស​ផ្សេង ។

ក្នុង​នោះ​ក៏​មាន​រថយន្ត​មួយ​របស់​ចិន ដែល​ធ្វើ​ម៉ូ​ដ​តាម Range Rover Evoque​។ កន្លង​មក​ក្រុមហ៊ុន​រថយន្ត​ដើម​មិន​មាន​អំណាច​ប្តឹង​ក្រុមហ៊ុន​រថយន្ត​ចម្លង​គេ​បាន​ទេ ដោយសារ​តែ​នៅ​ប្រទេស​ចិន គឺ​គ្មាន​ច្បាប់​ចាត់ការ​ទៅ​លើ​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Land Rover បាន​ប្តឹង​ក្រុមហ៊ុន Jiangling Motor Corporation ដែល​ជា​អ្នក​ផលិត​រថយន្ត​ចម្លង​តាម​ម៉ូ​ដ​របស់​រថយន្ត Range Rover Evoque ដែល​មានឈ្មោះ​ថា Land Wind X7​។

ពាក្យបណ្តឹង​នេះ​បាន​ចាប់ផ្តើម​កាលពី ៣​ឆ្នាំ​មុន​ក្នុង​ឆ្នាំ​២០១៦ ហើយ​យោង​តាម​ក្រុមហ៊ុន Autocar ករណី​នេះ​ត្រូវ​បាន​ដោះស្រាយ​។ នៅ​ទី​បញ្ចប់ Land Rover ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្តឹង​ទៅ​លើ​ក្រុមហ៊ុន​នេះ ។

តុលាការក្រុង​ប៉េ​កាំ​ង ខណ្ឌ Chaoyang បាន​សម្រេចចិត្ត​ថា Land Wind X7 បាន​ចម្លង​ចំណុច​៥​យ៉ាង​នៅ​លើ Evoque ទៅ​ដាក់​នៅ​លើ​រថយន្ត​របស់​ខ្លួន​ទាំងស្រុង​។ យើង​មិនដឹង​ច្បាស់​ថា ចំណុច​ទាំងនោះ​មាន​អ្វីខ្លះ​ទេ​។ ដោយសារ​តែ​ចំណុច​ស្រ​ដៀង​គ្នា​នេះ​ហើយ ទើប​តុលាការ​សម្រេច​ថា​វា​ជា​បញ្ហា ដែល​អាច​ធ្វើ​ឱ្យ​អ្នកទិញ​មានការ​យល់​ច្រ​លំ​។

លោក Keith Benjamin ជា​ប្រធាន​ច្បាប់​ផ្នែក​របស់​ក្រុមហ៊ុន Jaguar Land Rover បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​សូម​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​តុលាការក្រុង​ប៉េ​កាំ​ង​ដែល​ពង្រឹង​ថែម​ទៀត​នូវ​ទំនុកចិត្ត​របស់​យើង ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន និង យុត្តិធម៌​នៃ​ការ​សាកសួរ​កម្មសិទ្ធិបញ្ញា​នៅ​ក្នុង​តុលាការ​ចិន​។ សញ្ញា​នៃ​ច្បាប់​កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់ និង​លើកកម្ពស់​សិទ្ធិ​របស់​ពួក​គេ ដើម្បី​កុំឱ្យ​ពួក​គេ​ច្រឡំ​ឬ​បំភាន់ ខណៈ​ការពារ​ការ​វិនិយោគ​អាជីវកម្ម​នៅ​ក្នុង​ការ​ឌី​ហ្សា​ញ​និង​ការ​ច្នៃប្រឌិត​»​។

វា​មើលទៅ​ដូច​ជា​ករណី​នេះ​អាច​បណ្តាល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផលិត​យានយន្ត​របស់​ចិន ដែល​បញ្ចប់​នូវ​យុគសម័យ​នៃ​រថយន្ត​ថតចម្លង​។ រថយន្ត​ដែល​ចម្លង​តាម Evoque គឺ​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ពាក់កណ្តាល​របស់​រថយន្ត​ពិតប្រាកដ​ទៅ​ទៀត (​តម្លៃ​ត្រឹម ២​ម៉ឺន​ដុល្លារ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ