ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ឃុំ​ជៀប​ហៅ​មក​សួរ​​​…​ខណៈ​កូន​ប្រុស និង​បក្សពួក​បាន​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​​បាន​​ផ្សាយរួច​ ជុំវិញ​ករណីនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប, ​កូនប្រុស រួម​និងបក្ស​ពួកដែលជាប់ចោទព្រួត​វាយកាប់​​ចាក់ទៅ​លើ​យុវជន​រង​គ្រោះម្នាក់ ​បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ កាលពី​ព្រឹក​ថ្ងៃ​ទី២៧ ​មីនា សមត្ថកិច្ច​បានចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​​បាន​​ផ្សាយរួច​ ជុំវិញ​ករណីនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប, ​កូនប្រុស រួម​និងបក្ស​ពួកដែលជាប់ចោទព្រួត​វាយកាប់​​ចាក់ទៅ​លើ​យុវជន​រង​គ្រោះម្នាក់ ​បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ កាលពី​ព្រឹក​ថ្ងៃ​ទី២៧ ​មីនា សមត្ថកិច្ច​បានចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់ ។ ​ហើយម្នាក់​ជា​កូន​មេ​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ជា​មិត្ត​ភ​ក្តិ​​កូន​មេ​ប៉ុស្តិ៍ ។ ​រីឯ​លោកមេ​ប៉ុស្ដិ៍​រដ្ឋបាលឃុំ​ជៀប​រូប​នោះ ក៏​ត្រូវ​បាន​ហៅ​មក​សាក​សួរ​​ផង​ដែរ ។

សេចក្តីរាយការណ៍បន្តថា​ ប៉ុន្តែ​​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​បែប​ណា​នៅឡើយ​​ទេ នេះ​បើ​យោង​តាម លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង​នគរបាល​ខេត្ត និង​ជា​អ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ប្រាប់នៅ​​រសៀល​ថ្ងៃ​ទី២៧ មីនា ដដែល ​។ ​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំងបន្តថា ធម្មតា​ទេ ​ឋានៈ​ដល់​ទៅ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដែល​រង​ការ​ចោទប្រកាន់​បែប​នេះ គឺ​យើង​ត្រូវ​តែ​ធ្វើ​ការ​សាកសួរ​ និង​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ថា​ ​តើ​ពិត​ឬ​មិន​ពិតនៅឡើយ​នោះ​ទេ ។

​ប៉ុន្តែ​យ៉ាងនេះ​ក្តី កូនលោក​មេ​ប៉ុស្តិ៍ម្នាក់ រួម​និង​មិត្ត​ភក្តិរបស់​កូន​មេ​ប៉ុស្តិ៍​ម្នាក់​ទៀត ក៏ត្រូវ​បាន​​ឃាត់ខ្លួន​រួច​ហើយ​ ​ហើយ​កំពុង​​រៀបចំ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​បន្ត​។ ដោយឡែក​ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជៀប លោក ជៀម វិចិត្រ ក៏ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ ហៅ​ធ្វើការ​សាកសួរ​ផង​ដែរ ។ ប៉ុន្តែ​​លោក​បញ្ជាក់​ថា មិន​ទាន់​ជឿ​ចម្លើយ​របស់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលនោះនៅឡើយ​ទេ អាច​ថា ​លោក​មេ​ប៉ុស្តិ៍​ជា​អ្នក​ប្រ​ព្រិឹត្ត​មែន ឬមិន​ប្រ​ព្រឹ​ត្ក៏​​ថា​បាន ។

​ជា​គោលការណ៍​របស់​លោកស្នងការនគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​​ បើ​រក​ឃើញ​ថា​​មេ​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ពិតជា​មាន​កំហុស​ ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ពិតមែន លោកស្នងការ​និង​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​មិន​យោគយល់​ឡើយ ។ គួររំលឹកថា ៖ ជន​រង​គ្រោះ​ដេក​ដង្ហោយ​រក​យុត្តិធម៌​…​មេ​ប៉ុស្តិ៍​និង​កូនប្រុស​ជាប់ចោទ​បដិសេធ

អត្ថបទសរសេរ ដោយ