ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ៗ PSG ជឿជាក់​ថា Neymar និង Mbappe មិន​ដើរ​ចេញពី​អ្នកមាន​បារាំងដាច់ខាត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង PSG មាន​ទំនុកចិត្ត​ថា​នឹង​អាច​រក្សា​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ Neymar និង Mbappe ឱ្យ​នៅ​លេង​ក្នុង​ក្លិប​របស់​ខ្លួន…

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង PSG មាន​ទំនុកចិត្ត​ថា​នឹង​អាច​រក្សា​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ Neymar និង Mbappe ឱ្យ​នៅ​លេង​ក្នុង​ក្លិប​របស់​ខ្លួន ក្រោយ​ពី​ប្រើប្រាស់​វត្តមាន​របស់​ពួក​គេ​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​រដូវ​កាល​ក្រោយ​។

PSG ដឹង​ច្បាស់​ថា​ទាំង Neymar និង Mbappe គឺ​កំពុង​តែ​ត្រូវ​បាន Real Madrid ចែចូវ ។ តាម​ទស្សនាវដ្តី​បារាំង France Football ដែល​ចេញផ្សាយ​នៅ​ស​ប្តា​ហ៍​នេះ​បានឱ្យ​ដឹង​ថា Real គ្រោង​នឹង​ជះ​លុយ ២៤០​លាន​ផោន សម្រាប់​ទិញ​យក Mbappe ពី PSG ។

មេ​ៗ​នៅ​ក្លិប​អ្នកមាន​បារាំង​មាន​ទំនុកចិត្ត​ខ្លាំង​ថា ទាំង Mbappe និង Neymar គឺ​មិន​ទៅ​ណា​ចោល​ខ្លួន​ឡើយ​ពេល​ចប់​រដូវ​កាល​នេះ ។ ពួក​គេ​បាន​ប្រើប្រាស់​កីឡាករ​ទាំង​ពីរ ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​លក់​សំបុត្រ​សម្រាប់​រដូវ​កាល​ថ្មី ដែល​មាន​តម្លៃ​ចាប់ពី ៤១៨​ផោន ។

សម្រាប់ Real វិញ គឺ​បាន​រៀបចំ​គ្រោងការ​ទិញ​យក​កីឡាករ​ទាំង​ពីរ តាម​រយៈ​ការ​មក​កាន់​តំណែង​វិញ​របស់​លោក Zinedine Zidane ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​។ លោក​បាន​ត្រៀម​នឹង​ជះ​លុយ​សម្រាប់​ទិញ​កីឡាករ​ខ្លាំង ដោយ​យក​លុយ​បាន​ពី​ការ​លក់​កីឡាករ Gareth Bale, Karim Benzema និង Toni Kroos ។ កីឡាករ Mbappe គឺជា​កីឡាករ​ទី​មួយ​នៅ​ក្នុង​ចិត្ត​របស់​លោក Zidane ក្នុង​ការ​ទិញ​ចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ