ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​សុខ​ពិត​ត្រូវ​ប្រព្រឹត្ត​តែ​អំពើ​ល្អ

5 ឆ្នាំ មុន

សត្វលោក​ទាំងអស់​សូមកុំ​មាន​ពៀរ​នឹង​គ្នា ចូរ​ជា​អ្នក​រស់នៅ​ដោយ​សុខ​ចុះ ព្រោះថា​ទាំង​គ្រហស្ថ ទាំង​បព្វជិត ទាំង​អ្នកមាន ទាំង​អ្នកក្រ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា ដោយ​ហោចទៅ​សូ​ម្បី​តែ​ជរា ខ្វិន ខ្វង់ និង​ចោរ…

សត្វលោក​ទាំងអស់​សូមកុំ​មាន​ពៀរ​នឹង​គ្នា ចូរ​ជា​អ្នក​រស់នៅ​ដោយ​សុខ​ចុះ ព្រោះថា​ទាំង​គ្រហស្ថ ទាំង​បព្វជិត ទាំង​អ្នកមាន ទាំង​អ្នកក្រ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា ដោយ​ហោចទៅ​សូ​ម្បី​តែ​ជរា ខ្វិន ខ្វង់ និង​ចោរ លួច ឆក់ ប្លន់​ក៏​ចង់បាន​សេចក្ដីសុខ​ដែរ​។ តែ​ទោះជា​យ៉ាងណា​សេចក្ដីសុខ​ដែល​កើតឡើង ព្រោះតែ​ការ​បៀតបៀន​មនុស្ស​សត្វ​ទាំងឡាយ សេចក្ដីសុខ​នោះ​លោក​ចាត់​ថា​ជា​សេចក្ដីសុខ​ក្លែងក្លាយ សេចក្ដីសុខ​មិន​ពិតប្រាកដ​ឡើយ ។

តាម​ពិត​ទៅ​សេចក្ដីសុខ​មាន​ច្រើន​បែប​ណាស់ តែបើ​និយាយ​ដោយ​បំ​ព្រួញ​មាន​តែ​៣​ប្រការ​ប៉ុណ្ណោះ​គឺៈ
១-​សុខ​ព្រោះ​ការ​សរសើរ​បាន​ដល់​ការ​រស់នៅ​ប្រកបដោយ​គុណ​តម្លៃ​ទាំង​សីលធម៌ សុជីវធម៌ កិត្តិយស សេចក្តី​ថ្លៃថ្នូរ បូក​រួម​ទាំង​មុខរបរ​ចិញ្ចឹមជីវិត​សុចរិត​ផង​ដែរ​ ។

២-​សុខ​ព្រោះ​មាន​ភោគៈ​គឺ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​នោះ​ប្រកបដោយ​កម្លាំង​ញើស​ឈាម ការងារ​សុចរិត​ពិត​ៗ មិន​បាន​ទៅ​កេងប្រវ័ញ្ច​អ្នក​ណា​ឡើយ ។

៣-​សុខ​ព្រោះ​បាន​នូវ​សម្បត្តិ​សុគតិ ដោយ​អំណាច​នៃ​ការ​រស់នៅ​ប្រកបដោយ​ជីវិត​សីលធម៌ សុ​វជី​វ​ធម៌​នេះ ពេល​ទម្លាយ​ខន្ធ​ទៅ បាន​ទៅ​បដិសន្ធិ​ក្នុង​សុគតិភព​ ។

បុគ្គល​ទាំងឡាយ​បើ​ចង់បាន​សុខ​ពិតប្រាកដ​នោះ គប្បី​ប្រព្រឹត្ត​តែ​អំពើ​ល្អ កុំ​បៀតបៀន​គ្នា កុំ​ឈ្នានីស​គ្នា កុំ​ញុះញង់ កុំ​និយាយ​មួលបង្កាច់​បង្ខូចកេរ្តិ៍​អ្នក​ដទៃ បើ​ធ្វើ​បែប​នេះ​បាន​មែន​នោះ​យើង​នឹង​បាន​នូវ​សេចក្ដីសុខ​ពិតប្រាកដ​មិន​ខាន​ឡើយ ។

ព្រះពុទ្ធសាសនាអប់រំមនុស្សឱ្យជឿប្រកបដោយបញ្ញាទើបបានសុខពិតប្រាកដ កុំចេះតែជឿដោយគ្រាន់តែឮ គ្រាន់តែអាងក្បួនច្បាប់ ឬគ្រាន់តែអាងលើអ្នកបួសនោះ ជាជំនឿមិនមានហេតុផលអ្វីឡើយ ។