ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​រួចខ្លួន​អី ! ខំរ​ត់ទៅ​កន្លែង​ហាត់ប្រាណ​ហើយ​ស្មាន​តែ​តាម​រក​មិនឃើញ​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​វ័យ​៣៥​ឆ្នាំ ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ និង​ក្រឡាប់​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជន​រង​គ្រោះ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ងើប​រត់​ចោល​ម៉ូតូ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​វ័យ​៣៥​ឆ្នាំ ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ និង​ក្រឡាប់​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជន​រង​គ្រោះ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ងើប​រត់​ចោល​ម៉ូតូ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងលិច​ស្តុ​ប​ពេ​ទ​ផ​ន តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ និ​ត អាយុ​២០​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បើ​តាម​សម្តី​ពី​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ម៉ាក​បា​ចា ពណ៌​ស ដោយ​បុរស​ជន​រង​គ្រោះជា​ភ្ញៀវ​រួម​ដំណើរ​ខាងក្រោយ គឺ​គាត់​ដឹក​ជន​រង​គ្រោះ​ចេញ​មកពីផ្សារ​ដី​ហុយ​បំណង​ទៅ​ផ្ទះ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ នៅ​ឯ​ស្តុ​ប​ពេ​ទ​ផ​ន ដែល​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​១៨២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៣ ពណ៌​ខ្មៅ ដែល​ជិះ​តាម​មក​ពីក្រោយ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone 7plas ពី​ដៃ​របស់​ជន​រង​គ្រោះ​ដែល​កំពុង​កាន់ តែ​ដោយសារ​បុរស​រង​គ្រោះ​កាន់​ជាប់​ក៏​ទាញ​ទូរស័ព្ទ​យក​មក​វិញ​ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល​ចូល​ក្រោម​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ក៏​បាន​រើស​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ដែល​ជ្រុះ រួច​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់​ស្រមោល ។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ រួច​ក៏​នាំ​ទាក់ទង​ហៅ​កម្លាំង​ជិះ​តាម​រក​ជនសង្ស័យ​ពីរ​នាក់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្វែងរក​ឃើញ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់ បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ​បាន​ផ្លោះ​របង​រត់គេច​ចូល​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​២៥៣​កែង និង​ផ្លូវ​លេខ​១៦០ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ