ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​…​ត្រូវ​ចាប់ខ្លួន​ឡើង​តុលាការ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ព័ត៌មានដែល​គេ​តែងតែ​ឃើញ​មាន​បង្ហោះ​តាម​យូ​ធូប(YouTube) ​ឬ​ហ្វេ​ស​​ប៊ុ​ក ជា​ព័ត៌មាន​នយោបាយដ៏​រសើប​នានា ហើយ​ជា​ព័ត៌មាន​មិន​ពិត​នោះ កាលពី​​ថ្ងៃ​ទី​២៦ ខែមីនា វេលា​ម៉ោង​៩​ព្រឹក…

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ព័ត៌មានដែល​គេ​តែងតែ​ឃើញ​មាន​បង្ហោះ​តាម​យូ​ធូប(YouTube) ​ឬ​
ហ្វេ​ស​​ប៊ុ​ក ជា​ព័ត៌មាន​នយោបាយដ៏​រសើប​នានា ហើយ​ជា​ព័ត៌មាន​មិន​ពិត​នោះ កាលពី​​ថ្ងៃ​ទី​២៦ ខែមីនា វេលា​ម៉ោង​៩​ព្រឹក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​នគរបាល​ក្រុង​សិរីសោភ័ណ ដោយ​សហការ​ជាមួយ​នគរ បាល​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​០៩៨ ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន ឈ្មោះ វឿ​ន គឹ​ម​លន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ពាក់ ព័ន្ធ​នឹង​ករណីបង្ហោះ ​និង​ចែករំលែក​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម ។

ការ​ឃាត់ខ្លួន​នេះ មានការ​អនុញ្ញាត និង​សម្របសម្រួល​នីតិវិធី​ពី​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រួច​ក៏​បាន​ប្រគល់​ឱ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាទទួល​ចាត់​ការ​បន្ត ។ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ក្រៅ​ការ​ឃាត់ខ្លួន​នេះ​ទេ តែបើ​តាម​ការ​បន្លុយ​ឱ្យ​ដឹង នេះ​គឺជា​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ​ដែល​បាន​បំពុលសង្គម​គួរ​ឱ្យ​កត់សម្គាល់ ៕