ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេស​រហូត​ដល់​ជាង​១៣​ម៉ឺន​នាក់​ ដាក់​ពាក្យសុំ​ធ្វើការ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ពលករ​បរទេស​ចំនួន​១៣៥០០០​នាក់​ បានដាក់​ពាក្យសុំ​ធ្វើ​ការងារនៅ​ក្នុង​ប្រទេស​កម្ពុជា ​កាលពី​ឆ្នាំ​២០១៨ ​។ របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ទៀត​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ចំនួន​នេះ​ វា​មានការ​កើនឡើង​ច្រើន​ដោយ​ក្នុង​ឆ្នាំ​២០១៧​ មាន​តែ​ចំនួន​៧៨២០០​នាក់​ប៉ុណ្ណោះ​។…

ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ពលករ​បរទេស​ចំនួន​១៣៥០០០​នាក់​ បានដាក់​ពាក្យសុំ​ធ្វើ​ការងារនៅ​ក្នុង​ប្រទេស​កម្ពុជា ​កាលពី​ឆ្នាំ​២០១៨ ​។

របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ទៀត​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ចំនួន​នេះ​ វា​មានការ​កើនឡើង​ច្រើន​ដោយ​ក្នុង​ឆ្នាំ​២០១៧​ មាន​តែ​ចំនួន​៧៨២០០​នាក់​ប៉ុណ្ណោះ​។

តាមរយៈរបាយការណ៍​នោះ ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ចំនួន​នេះ​មានត្រឹមតែ​ប្រហែល​៣៧​ភាគរយ ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ចំនួន​ជនបរទេស៣៦០ ៥៤០​នាក់ ដែល​បានសុំ​ពន្យារ​​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​អាច​អោយ​ពួក​គេ​ស្វែងរក​ការងារ​ធ្វើ​នៅ​កម្ពុជា​ ។

របាយការណ៍​នោះ​មិន​បាន​ប្រាប់​ថា ​តើ​ជនបរទេស​មក​ពី​ប្រទេស​ណាខ្លះ​នោះ​ទេ​ ។

ប៉ុន្តែ​ការ​សង្កេតឃើញ​ជា​ទូទៅ​នោះ កម្មករ​ចិន​មាន​កាន់តែ​ច្រើន​នៅ​ក្នុ​ងប្រទេសកម្ពុជា​ ពិសេស​នៅ ក្រុង​ព្រះសីហនុ ខ​ណៈ​ដែល​ចិន​បាន​ធ្វើការ​វិនិយោគ​កាន់តែ​ច្រើន ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិ​េ​សសលើ​វិស័យ​សំណង់​ ។

អត្ថបទសរសេរ ដោយ