ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្លាក់​យន្តហោះ Boeing 737 ពេល​នេះ​អា​មេ​រិ​ក​ប្រុង​លេង​មែនទែន

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ដឹក​ជញ្ជូន​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា​គណៈកម្មាធិការ​ថ្មី​មួយ​នឹង​ត្រួតពិនិត្យ​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ការ​ហោះហើរ​ដោយ​រដ្ឋបាល​វិស័យ​អាកាសចរណ៍​សហព័ន្ធ​សម្រាប់​យន្តហោះ​ថ្មី​ៗ​បន្ទាប់​ពី​មាន​ហេតុការណ៍​ធ្លា​កើ​យន្តហោះ Boeing…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ដឹក​ជញ្ជូន​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា​គណៈកម្មាធិការ​ថ្មី​មួយ​នឹង​ត្រួតពិនិត្យ​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ការ​ហោះហើរ​ដោយ​រដ្ឋបាល​វិស័យ​អាកាសចរណ៍​សហព័ន្ធ​សម្រាប់​យន្តហោះ​ថ្មី​ៗ​បន្ទាប់​ពី​មាន​ហេតុការណ៍​ធ្លា​កើ​យន្តហោះ Boeing 737 MAX ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ដែល​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​៣៥០​នាក់​បាត់បង់​ជីវិត ។

តំណាងរាស្ត្រ​អា​មេ​រិ​កបាន​រិះគន់​កម្មវិធី​របស់​រដ្ឋបាល​វិស័យ​អាកាសចរណ៍​សហព័ន្ធ (FAA) ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ផ្សេង​ៗ​ក្នុង​ការ​តាមដាន​ដំណើរការ​ធានា​ថា​យន្តហោះ​របស់​ពួក​គេ​អាច​ហោះហើរ​បាន និង​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទិន​នឹង​សុវត្ថិភាព​យន្តហោះ​ថ្មី​ៗ ។

ពួក​គេ​នឹង​សាកសួរ FAA ពី​កម្មវិធី​ដេ​ល​អនុញ្ញាត​ដល់​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​តួនាទី​របស់ FAA នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ។ FAA បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ពួក​គេ​មិន​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចេញ​ប័ណ្ណ​អនុញ្ញាត​ការ​ហោះហើរ​សម្រាប់​យន្តហោះ​ខ្លួន​ដោយ​ខ្លួនឯង​ឡើយ​។

គណៈកម្មាធិការ​ថ្មី​នឹង​ត្រូវ​បាន​ចួ​ល​រួម​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​កង​យោធា​ផ្លូវអាកាស Darren McDew ដែល​ជា​អតីត​ប្រធាន​ក្រុម​បញ្ជាការ​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក និង លោក Lee Moak ដែល​ជា​អតីត​ប្រធាន​សមាគម​ន៍​អ្នកបើកបរ​យន្តហោះ​ផង​ដែរ​។

អ្នកស្រី Elaine Chao ដែល​ជា​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អា​មេ​រិ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការ​ត្រួតពិនិត្យ​ដោយ​អ្នកជំនាញ​ក្រៅ​រដ្ឋាភិបាល​នេះ​នឹង​ជួយ​ឲ្យ​ដឹង​ថា​តើ​អាច​មាន​កំណែទម្រង់​លើ​ដំណើរការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ការ​ហោះហើរ​ដោយ FAA ឬទេ​»​។

ក្រសួង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​សិក្សា និង​ការ​ផ្តល់​មតិយោបល់​របស់​គណៈ​កម្មាធិការ​ថ្មី​ខាងលើ​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​អ្នកស្រី Chao និង FAA ដោយ​ផ្ទាល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ