ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មិន​គួរ​ទទួលទាន​ក្រោយ​ហូប​ចេក​រួច

5 ឆ្នាំ មុន

អាហារ​ដែល​អ្នក​មិន​គួរ​ពិសា​ក្រោយ​ពេល​ដែល​ញ៉ាំ​ចេក​រួច ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ញ៉ាំ​ចេក​រួច​កន្លះ​ម៉ោង អ្នក​មិន​គួរ​ញ៉ាំ​ទឹក ដោះ​គោ​ជូរ ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​មួយ​ចំនួន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​អាច​កើត​មាន​ក្នុង​រាង​កាយ​អ្នក​ដោយ​មិនដឹង​ខ្លួន ។…

អាហារ​ដែល​អ្នក​មិន​គួរ​ពិសា​ក្រោយ​ពេល​ដែល​ញ៉ាំ​ចេក​រួច ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ញ៉ាំ​ចេក​រួច​កន្លះ​ម៉ោង អ្នក​មិន​គួរ​ញ៉ាំ​ទឹក ដោះ​គោ​ជូរ ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​មួយ​ចំនួន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​អាច​កើត​មាន​ក្នុង​រាង​កាយ​អ្នក​ដោយ​មិនដឹង​ខ្លួន ។

2.​អ្នក​មិន​គួរ​បរិភោគ​ឪឡឹក​ក្នុង​ចន្លោះ​ពេល​កន្លះ​ម៉ោង​ក្រោយ​ញ៉ាំ​ចេក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ ឬ​ក្រពះ និង​ពោះវៀន​មិន​ស្រួល​ជាដើម ។

3.​អ្នក​ក៏​មិន​អាច​ពិសា​ត្រាវ​ក្រោយ​ពេល​ដែល​បរិភោគ​ចេក​រួច​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ស្រួល ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ហើមពោះ​ទៀត​ផង ។

4.​ដំឡូង​ក៏​អ្នក​មិន​អាច​បរិភោគ​ក្រោយ​ពេល​ដែល​ញ៉ាំ​ចេក​រួច​ដែរ ព្រោះ​ក្រពះ និង​ពោះវៀន​អ្នក​អាច​នឹង​មិន​ស្រួល​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួលខ្លួន​ឡើយ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​អាហារ​៤​នេះ ដោយ​មិន​គួរ​ញ៉ាំ​ក្រោយ​ពិសា​ចេក​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ