ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានី​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី សុវត្ថិភាព​ម្ហូបអាហារ​ដល់​អាជីវករ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ផ្សព្វផ្សាយ​ស្តី​អំពី «…

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ផ្សព្វផ្សាយ​ស្តី​អំពី « ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ អ្នក​ប្រើប្រាស់​» ដល់​ក្រុម​អាជីវករ ដើម្បី​ណែនាំ​ឲ្យ​យល់​ដឹង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូបអាហារ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ។

លោក​នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ក្នុង​គោលបំណង នៃ​ការ​ផ្សព្វផ្សាយ​នេះ ដើម្បី​ណែនាំ​ដល់​អ្នក​នាំ​ចូល អ្នក​ផលិត អ្នក​ចែកចាយ​ម្ហូបអាហារ ឲ្យ​មានការ​យល់​ដឹង​អំពី​ប្រព័ន្ធ​គ្រប់គ្រង សុវត្ថិភាព​ម្ហូបអាហារ ផល​ប៉ះពាល់​ដែល​បណ្តាល មក​ពី​ការ​ប្រើប្រាស់ សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ ក៏​ដូច​ជា​កង្វះ​អនាម័យ ក្នុង​ម្ហូបអាហារ​ជាដើម​។

លោក​បន្ត​ថា អាជីវករ​ត្រូវ​សហការ ធ្វើ​យ៉ាងណា​ទប់ស្កាត់​របស់​ខូចគុណភាព និង​ត្រូវ​លក់​ជូន​អ្នក​ប្រើប្រាស់ នូវ​អាហារ ដែល​មានគុណ​ភាពល្អ ព្រោះ​ជំងឺ​យើង​មិន​អាច​មើលឃើញ​នោះ​ទេ ។ ដូច្នេះ​ការ​គ្រប់គ្រង​អាជីវកម្ម ជា​រឿង​សំខាន់ ដើម្បី​ប្រាកដ​ថា​ការ​គ្រប់គ្រង​សុវត្ថិភាព ចំណីអាហារ​របស់​យើង​មាន​សុវត្ថិភាព ..​ក្នុង​ន័យ​នេះ​លោក​ថា ការ​ចូលរួម​របស់​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ និង​ធ្វើ​អោយ​កម្មវិធី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ​អ្នក​ប្រើប្រាស់​របស់​យើង ទទួល​បាន​ជោគជ័យ ព្រោះ​បើ​គ្មាន​ការ​ចូលរួម​ពី​ពួក​គាត់ ក៏​មិន​ទទួល​បាន​ជោគជ័យ​នោះ​ដែរ​។

ចំណែក​លោក​គឹ​ម មាស​សុខ​សីហា អគ្គនាយករង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​បទ​បង្ហាញ​បាន​បញ្ជាក់​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ នឹង​បញ្ហា​ផលិតផល​សុទ្ធតែ​បាន​ផ្សារ​ភ្ជាប់​ជាមួយ នឹង​ស្ថានភាព នៃ​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​គ្រប់​មជ្ឈដ្ឋាន​ជាន់ថ្នាក់​ទាំងអស់​ថា មិនមែន​តែ​ពួក​យើង​ដែល​ជា​សមត្ថកិច្ច​មិនមែន ដែល​ជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឬ​ក៏​អ្នក​រកស៊ី​លក់ដូរ របស់​អាជីវករ អ្នក​វិនិយោគ​កម្ពុជា ពលរដ្ឋ​ទូទៅ​ទាំងអស់​គ្នា សុទ្ធតែ​មាន​ភាព​ជាប់​ពាក់ព័ន្ធ ជាមួយនឹង​បញ្ហា​ម្ងូ​ប​អាហារ ក៏​ដូច​ជា ផលិតផល​ប្រើប្រាស់​ផ្សេង​ៗ ក្រៅពី​ម្ហូបអាហារ​ផង​ដែរ ។

លោក​បន្ថែម​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ មិនមែន​មាន​ត្រឹមតែ​អ្វី ដែល​យើង​កង្វល់​សម្រាប់​តែ​កម្ពុ​ជាមួយ​ទេ គឺ​ការ​កង្វល់​ទាក់ទង ជាមួយនឹង​សុវត្ថិភាព ផ្នែក​ផលិតផល​ម្ហូបអាហារ ក៏​ដូច​ជា​ផលិតផល​ប្រើប្រាស់​ផ្សេង​ទៀត គឺជា​បញ្ហា​រួម បញ្ហា​សកល ហើយ​បញ្ហា​ដោយ​សុវត្ថិភាព​ម្ហូបអាហារ ក៏​ដូច​ជា​ករណី​កម្រ ជាយថាហេតុ ពិសេស​បញ្ហា​ពុល​ចំណី គឺ​មិនមែន​កើត​មាន​ឡើង នៅ​តែ​កម្ពុជា​ទេ​នោះ ទេ​សូ​ម្បី​តែ​ប្រទេស​ជឿនលឿន ដែល​មាន​បច្ចេកវិទ្យា​ន​វិទ្យាសាស្ត្រ​ជឿនលឿន មន្ទីរពិសោធន៍ ប្រទេស​រីក​ចម្រើន​ខ្លាំង ដូច​ជា​អា​មេ​រិ​ក​ជាដើម​នោះ ក៏​នៅ​តែ​មាន​ករណី​មួយ​ឆ្នាំ​ៗ មាន​ករណី​ពុល​អាហារ ដល់​អាយុជីវិត​ច្រើន​ផង​ដែរ ។

ដូច្នេះ​ហើយ​បានជា​យើង​ចាត់​ទុក វិធានការ​នេះ ធ្វើ​យ៉ាងម៉េច​បង្ការ​កុំអោយ​មាន​បាតុភាព កើតឡើង​ជាយថាហេតុ​ការ កាត់​បន្ថយ​ហានិភ័យ ឬ​ក៏​កាត់​បន្ថយ​គ្រោះថ្នាក់​ទាកទង ជាមួយនឹង​កត្តា​អ្វីខ្លះ? ដែល​នាំ​អោយ​ថ្នាក់ ដល់​សុខភាព ពាក់ព័ន្ធ​នឹង​ផលិតផល​ម្ហូបអាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ