ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​កំ​រៀង​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​មាន​កងទ័ព នគរបាល និង​អាវុធហត្ថ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ទទួល​បាន​អំណោយ​អបអរសាទរ​ក្នុង​ពី​ធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ពី​យោធភូមិ​ភាគ​ទី​៥ តាម​រយៈ​ក្រុមហ៊ុន​ចំនួន​២ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​មាន​កងទ័ព នគរបាល និង​អាវុធហត្ថ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ទទួល​បាន​អំណោយ​អបអរសាទរ​ក្នុង​ពី​ធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ពី​យោធភូមិ​ភាគ​ទី​៥ តាម​រយៈ​ក្រុមហ៊ុន​ចំនួន​២ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥៣ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលស្រុក មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជិត​៥០០​នាក់​បាន​ចូលរួម​ដែល​បាន​ប្រារព្ធ​ពិធី​កាលពី ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​-​ឃុំ​ត្រាង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ក្នុង​នោះ​លោក​អភិបាលស្រុក​កំ​រៀង​បាន​មាន​មតិ​ស្វាគមន៍​ហើយ​បញ្ជាក់​អំពី​លក្ខណៈ​ភូមិសាស្ត្រ និង​ការ​រីក​ចំរើន​របស់​ប្រជាជន​នៅ​ទី​នេះ​ដោយសារ​ការ​ដឹកនាំ​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ការ​អភិវឌ្ឍ​បន្ទាប់​ពី​ស្រុក​ទេស​យើ​បាន​ទទួល​សុខ​សន្តិភាព​ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ តែ​ការ​លំបាក​នៅ​តែ​មាន​ខ្លះ​ៗ​ដែល​តែងតែ​កើត​មាន​ពី​គ្រោះ​មហន្តរាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តែ​មាន​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ចៀស​មិន​រួច​ឡើយ ។

បន្ទាប់​មក លោក​សុខ គួ​ង តំណាង​ក្រុមហ៊ុន​បាន​ថ្លែង​ថា នេះ​ជា​ទឹកចិត្ត​ចែករំលែក​ការ​លំបាក​បាន​មួយ​គ្រា​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ឈរជើង​នៅ​ទី​នេះ ព្រោះតែ​ជា​ចំណែក​នៃ​ការ​ដឹងគុណ​ខ្លះ​ៗ ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជួយ​ជំរុញ​ជីវភាព​ប្រជាជន​នៅ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​បន្ថែម​ទៀត ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន​បាន​លើក​ឡើង​ថា តំបន់​នេះ​ជា​តំបន់​ក្តៅ​ពី​អតីតកាល​ក្នុង​ផ្នែក
សង្គ្រាម​ក្នុងស្រុក បាន​បាញ់​សម្លាប់​គ្នា​ព្រោះតែ​នយោបាយ​មិន​ចុះសម្រុង​គ្នា​តាម​ភាគី​បក្ស​និ​មួយ​ៗ បាន​គេច​រត់​ចូល​ក្នុង​ព្រៃ​កាលពី​ជាង​៤០-៥០​ឆ្នាំ​មុន តែ​ឥឡូវ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ នៃ​ការ​បង្រួបបង្រួម​ជាតិ​ស្រុក​យើង​ទទួល​បាន​សុខ​សន្តិភាព​២០​ឆ្នាំ​មកនេះ ឃើញ​ទីកន្លែង​នេះ​មានការ​អភិវឌ្ឍ​ខុស​គ្នា​ឆ្ងាយ បើ​ប្រៀបធៀប​កាលពី​សម័យ​មាន​សង្គ្រាម ។

លោក​បាន​បន្ត​ថា ពីព្រោះ​ការ​រីក​ចំរើន​បាន​ប្រែក្លាយ​តំបន់​នេះ​ពី​មាន​សម្លេង​កាំភ្លើង​បាញ់​គ្នា មក​ជា​សម្លេង​តន្ត្រី​វិញ ប្រែក្លាយ​ផ្លូវ​ដើរ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ដី ក្លា​យមក​ជា​ថ្នល់​កៅស៊ូ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន ប្រែក្លាយ​ពី​ផ្ទះ​ឈើ ខ្ទម មក​ជា​ផ្ទះថ្ម វិឡា ខុន​ដូ​តាម​សម័យកាល​ទំនើប​កម្ម ហើយ​វត្ត​អារាម សាលារៀន បណ្តុះបណ្តាល​ឲ្យ ក្មេង​ជំនាន់​ក្រោយ​ទទួល​បាន​ចំណេះដឹង​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​រួមចំណែក​រក្សា​កសាង​ប្រទេស​ជាតិ​បន្ត​ទៅ​មុខ​ទៀត​កុំ​ឲ្យ​មាន​ជួប​ការ​លំបាក​ដូច​មុន​ៗ​ឡើយ ។

ជា​ចុង​ក្រោយ​ការ​ចែក​អំណោយ​មាន​អង្គភាព​កងអនុសេនាធំ​ស៊ើបការណ៍​កងពល​លេខ​៥៣ វរៈ​សេនា​តូច​លេខ​៥៣១, ៥៣២ និង​៥៣៣ ផ្នែក​សឹក​រង​អាវុធហត្ថ និង​នគរបាល​ចំនួន​១១០​នាក់​, មន្ត្រីរាជការ​ស៊ី​វិល​៥០​នាក់​, ប្រជាពលរដ្ឋ​ចំនួន​២០០​នាក់​, សិស្សានុសិស្ស​ចំនួន​១០០​នាក់ ក្នុងស្រុក​កំ​រៀង និង​ភ្នំព្រឹក ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២០​គីឡូក្រាម​ទឹកត្រី​២​ដប ទឹកស៊ីអុី​វ​២​ដប ត្រីខ​១​យួរ បាយ​១​ប្រអប់ សារុង​១ ទឹក​សុទ្ធ​១​ដប អាវយឺត​១ និង​ថវិកា​២​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ