ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកប្រាក់​១០០​លាន​រៀល​បាន​បន្ត​ធ្លាក់​ដល់​ដៃ​នារី​២​នាក់​ជា​បងប្អូន​នឹង​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បន្ទាប់​ត្រូវ​បាន​ទៅ​ដល់​នារី​២​នាក់ ដែល​ជា​បងប្អូន​នឹង​គ្នា ដោយ​ម្នាក់​មានឈ្មោះ រឿ​ន សុខ​ចាន់ អាយុ​៣៤​ឆ្នាំ…

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បន្ទាប់​ត្រូវ​បាន​ទៅ​ដល់​នារី​២​នាក់ ដែល​ជា​បងប្អូន​នឹង​គ្នា ដោយ​ម្នាក់​មានឈ្មោះ រឿ​ន សុខ​ចាន់ អាយុ​៣៤​ឆ្នាំ ត្រូវជា​បងស្រី ហើយ​ម្នាក់​ទៀត​ឈ្មោះ ហង្ស សុខ​នី អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនស្រី ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​១៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មានមុខរ​បរជា​អ្នកលក់​បាយ​ឱ្យ​គេ​។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​ដល់​កន្លែង​ស្នាក់​នៅ ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ កញ្ញា ហង្ស សុខ​នី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​បងស្រី​ដែល​មានឈ្មោះ រឿ​ន សុខ​ចាន់ ដែល​រស់នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​មានមុខរ​បរជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ឡើង​មក​លេង​ភ្នំពេញ កញ្ញា​បាន​ទិញ​ចំណី និង​ភេសជ្ជៈ ២-៣ មុខ ឱ្យ​បងស្រី​ទទួលទាន លុះ​ពេល​បងស្រី​ដែល​មានឈ្មោះ រឿ​ន សុខ​ចាន់ យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មក​គាស់​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ​ទាំង​បង​ស្រី ក៏​ដូច​ជា​កញ្ញា​មាន​អារម្មណ៍​រំភើប​រី​ការយ​ជា​ខ្លាំង ហើយ​ក៏​បាន​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង​។​

កញ្ញា​បាន​បញ្ជាក់​ប្រាប់​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​គួរសម ព្រោះ​ក្រៅពី​ជួយ​លក់​បាយ​ឱ្យ​គេ​ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​ពេល​នេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ ព្រោះ​តាំងពី​ដើម​រៀង​មក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយទូរទស្សន៍​ជា​ញឹកញាប់​ក៏​ដោយ​។ ប៉ុន្តែ​ពេល​នេះ កញ្ញា រួម​ជាមួយ​បងស្រី បាន​ក្លាយជា​អ្នកមាន​សំណាង​ដូច​គេ​ដែរ​ហើយ​។ កញ្ញា​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ កញ្ញា និង​បងស្រី នឹង​យក​ទៅ​សង់ផ្ទះ​ជូន​ម្ដាយ​នៅ​ស្រុក ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone XS ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

បាន​បង្ហោះ​ដោយ Carabao Cambodia នៅ ពុធ 27 មីនា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ