ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​នេះ​! លេង​បន្លំ​ខ្លួន​ជា​លោកសង្ឃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​កំហូច​ស្លៀកពាក់​ស្បង់​ចីវរ​ក្លែងខ្លួន​ធ្វើ​ជា​សង្ឃ​៣​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ស្ថាប័ន​កំណត់​បទល្មើស​រួច​ត្រូវ​ឃុំខ្លួន ឬ​អប់រំ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។…

រាជធានី​ភ្នំពេញ ៖ ជន​កំហូច​ស្លៀកពាក់​ស្បង់​ចីវរ​ក្លែងខ្លួន​ធ្វើ​ជា​សង្ឃ​៣​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ស្ថាប័ន​កំណត់​បទល្មើស​រួច​ត្រូវ​ឃុំខ្លួន ឬ​អប់រំ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

ជន​កំហូច​១-​ឈ្មោះ គង់ ឆែត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​បឹង​កក់​១ ទួល​គោក ។ ២- ឈ្មោះ ភិន ភារ​ម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ និង​ទី​៣-​ឈ្មោះ ប៉រ ញៀត ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ឧកញ៉ា វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក ឈ្មោះ រុន ភារ​ម្យ អាយុ​៣២​ឆ្នាំ តែងតែ​ដឹក​ជន​កំហូច​ដើរ​ធ្វើ​សកម្មភាព​បិណ្ឌបាត​ក៏​បញ្ជូន​ទៅ​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ មីនា កម្លាំង​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​បាន និង​កំពុង​ដើរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​៣​នាក់ កំពុង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​គ្រង​ស្បង់​ចីវរ​ធ្វើ​ជា​សង្ឃ នៅ​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ ត្រង់​ចំណុច​ផ្លូវ​លេខ ១៩៧៤ ស្ថិត​នៅ​ភូមិ​ពោងពាយ ក្នុង​គោលដៅ​បំណង​ចេញ​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ណាមួយ ។ ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន និង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពេល​នោះ​ទេ​ដឹង​ថា ពួក​គេ​ជា​សង្ឃ​ក្លែងក្លាយ ។

ជន​កំហូច​ទាំង​៣​នាក់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ដែល​មានមុខរ​បរជា​កម្មករ​សំណង់ តែ​ដោយសារ​រក​លុយកាក់​មិនសូវ​បាន​ក៏​បែកគំនិត​ទិញ​ស្បង់​ចីវរ​ស្លៀកពាក់​ក្លែង​ធ្វើ​ជា​សង្ឃ ដើរ​បិណ្ឌបាត​តាម​ទី​សាធារណ​តាម​ផ្សារ​ដែល​មាន​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ចាំ​ដឹក​ដាក់​តាម​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជន​កំហូច​បន្ត​ថា ពេល​ព្រឹក​នាំ​គ្នា​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​បន្ទប់​ជួល​ទៅ​រក​ទីកន្លែង​ស្ងាត់ ដើម្បី​ផ្លាស់​ប្តូរ​សំលៀក​បំពាក់​គ្រង​ជា​ស្បង់​ចីវរ ធ្វើ​ជា​សង្ឃ​រួច​ចុះ​ដើរ​បិណ្ឌបាត ដែល​មុខរបរ​នេះ​ស្រួល​រក​លុយ និង​កាក់កប​ច្រើ​ក​លើក​ហើយ ហើយ​នៅ​ពេល​បិណ្ឌបាត​បាន​លុយកាក់ និង​ចំណីអាហារ ក៏​បាន​នាំ​គ្នា​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​វិញ ដើម្បី​ប្តូរ​សម្លៀក​បំពាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ជួល ។ ប៉ុន្តែ​លើក​នេះ​អាច​ចាត់​ទុក​ចំ​ថ្ងៃ​ស៊យ ដែល​ព្រះ​មិន​បាន​ជួយ​មនុស្ស​កំហូច​ត្រូវ​កម្លាំង​អាជ្ញាធរ​ចាប់ខ្លួន ប្រគល់​ជូន​តុលាការ​សម្រេច​ទោស​កំហុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ