ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​មក​ចិញ្ចឹម រួច​បំពាន​បន្តបន្ទាប់ នាង​ទ្រាំ​​លែង​បាន​បែកធ្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ឪពុកចិញ្ចឹម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ឃ្មួ​ញ ឃាត់ខ្លួន កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូន​ស្ត្រី​ចិញ្ចឹម​អាយុ​១៦​ឆ្នាំ បាន​ស​ម្រ​ច​ជា​បន្តបន្ទាប់ និង​គំរាម​សម្លាប់…

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ឪពុកចិញ្ចឹម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ឃ្មួ​ញ ឃាត់ខ្លួន កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូន​ស្ត្រី​ចិញ្ចឹម​អាយុ​១៦​ឆ្នាំ បាន​ស​ម្រ​ច​ជា​បន្តបន្ទាប់ និង​គំរាម​សម្លាប់ តែ​ចុង​ក្រោយ ត្រូវ​នាង​ខាំ​ដៃ និង​រើបំរះ​រត់គេច​ខ្លួន ហើយ​ប្រាប់​ម្តាយ​នាំ​មក​ប្តឹង​សម្ថ​កិច្ច​។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ ភា សា​ម៉ឺន អាយុ​៤៨​ឆ្នាំ ជា​អ្នកនេសាទ ស្នាក់​នៅផ្ទះ​លេខ​៣៨ ផ្លូវ​២០៩ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ចំណែក ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ ត្រូវ​ជនសង្ស័យ​ខាងលើ​យក​មក​ចិញ្ចឹម​ទុកដូចជា​កូន​នៅ​ឆ្នាំ​២០០២ តាំងពី​នាង​នៅ​តូច​មិន​ទាន់​ដឹង​ក្តី។ នៅ​ដើមឆ្នាំ​២០១៨​ជនសង្ស័យ​រូប​នេះ​បាន​ចាប់រំលោភ​កូនចិញ្ចឹម​ជា​បន្តបន្ទាប់​បាន​សម្រេច​ជា​ច្រើន​ដង ព្រមទាំង​គំរាម​សម្លាប់ ខណៈ​ពេល​ដែល​នាំ​នាង​ទៅ​នេសាទ​ត្រី​នៅ​បឹង​តា​មោក ទំនប់​កប់​ស្រូវ​។

បើ​តាម​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៩ ជនសង្ស័យ​ជា​ឪពុក​ចាប់​នាង​រំលោភ​បាន​សម្រេច​ម្តងទៀត និង​គំរាម​សម្លាប់ បើ​ប្រាប់​គេ ។​លុះ​នៅ​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ មីនា នៅ​ពេល​ដែល​នាង​កំពុង​តែ​មើល​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​បុរស​ជា​ឪពុកចិញ្ចឹម​រូប​នោះ​មក​បបោសអង្អែល​នាង​ប្រុង​ធ្វើ​សកម្មភាព​រំលោភ​ទៀត តែ​នាង បាន​ខាំ​ដៃ និង​រើបំរះ​រត់​រួច​ចេញ​មក​ខាង​ក្រៅ​ផ្ទះ រហូត​ដល់​យប់​ក៏​បាន​និយាយ​ប្រាប់​ម្តាយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ក៏​បាន​នាំ​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍ ឃ្មួ​ញ ឃាត់ខ្លួន​ឪពុកចិញ្ចឹម​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ