ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នំ​ហាន់ជ័យ​ត្រូវ​បាន​គេ​ជឿ​ថា មាន​បារមី​សក្តិ​សិទ្ធ​តាំងពី​ដើម​រហូត​ដល់​សព្វថ្ងៃ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ​មាន​ទីតាំង​អំណោយផល​ល្អ​លើ​កំពូលភ្នំ ដោយ​បាន​ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ដែល​គេ​ជឿ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធ សូ​ម្បី​តែ​យន្តហោះ​ធ្លាប់​បាន​ទម្លាក់​គ្រាប់​ប៉ង​កម្ទេច​ចោល​ក៏​មិន​បាន​កម្ទេច​បាន​ដែរ ។ ហើយ​នៅ​សព្វ​ថ្ងៃនេះ​គេ​បាន​សង្កេត​ឃើញ​មាន​ប្រជា​ពល​ដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ…

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ​មាន​ទីតាំង​អំណោយផល​ល្អ​លើ​កំពូលភ្នំ ដោយ​បាន​ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ដែល​គេ​ជឿ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធ សូ​ម្បី​តែ​យន្តហោះ​ធ្លាប់​បាន​ទម្លាក់​គ្រាប់​ប៉ង​កម្ទេច​ចោល​ក៏​មិន​បាន​កម្ទេច​បាន​ដែរ ។ ហើយ​នៅ​សព្វ​ថ្ងៃនេះ​គេ​បាន​សង្កេត​ឃើញ​មាន​ប្រជា​ពល​ដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ មក​ពី​គ្រប់​ទិស​ទី​បាន​បែរបន់​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​គ្រួសារ និង​ប្រាថ្នា​ប៉ង​អ្វីមួយ គឺ​បាន​សម្រេច​តាម​បំណង​មែន ។

លោក​ម៉​ន ខុន វ័យ​៦០​ឆ្នាំ នៅ​ភូមិ​បុស​ពោធិ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៩​ថា នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​គាត់ និង​ប្រពន្ធ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​សែន​ផ្នូរ​ឪពុក​ម្តាយ​នៅ​វត្ត​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដោយ​បាន​ធ្វើ​ទៅ​តាម​ប្រពៃណី​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ ។ បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​មាត់ទន្លេ​មេគង្គ រួច​បាន​ឈាន​ចូល​សម្រាក់​ពិសា​បាយ នៅ​ក្រោម​រោង​មួយ​ក្នុង​វត្ត​ភ្នំ​ហាន់ជ័យ ដើម្បី​ឲ្យ​មាន​កម្លាំង ហើយនឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ។

លោក​ម៉​ន ខុន បន្ត​ថា រូប​លោក និង​ប្រពន្ធ​បាន​យក​បច្ច័យ​ខ្លះមក​ចូល​បុណ្យ​សម្រាប់​ទុក​កសាង​សមិទ្ធិ​ផល​នានា​ក្នុង​ទី​អារាម ហើយ​ក៏​បាន​ប្រាថ្នា​សុំ​សេចក្តីសុខ​ជា​រឿយ​ៗ គឺ​បាន​សម្រេច​មែន​ហេតុ ដូច្នេះ​ហើយ​បានជា​រូប​លោក​បាន​មក​វត្ត​ភ្នំ​ហាន់ជ័យ​នេះ ។ កាលពីមុន​ៗ​នៅ​ក្នុង​បរិវេណ​វត្ត​មិនសូវ​មាន​អ្វី​ប្លែក​ច្រើន​ទេ តែ​មក​ដល់​សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត បាន​យក​ព្រះ​ទ័យ​ប្រឹង​កសាង​ក្នុង​នោះ​ឃើញ​មាន​សមិទ្ធិ​ផល​ច្រើន​ស្ទើរ​ពេញ​បរិវេណ​វត្ត​ទៅ​ហើយ និង​មាន​មនុស្ស​នាំ​គ្នា​មក​លេង​រាល់ថ្ងៃ​មិន​ដាច់​ផង​ដែរ ។

តាម​រយៈ​ការ​បែរបន់​កន្លង​មក​ក្រុម​គ្រួសារ​របស់​គាត់ (​ម៉​ន ខុន ) បាន​សេចក្តីសុខ​រហូត​មកហើយ​ការ​ង្កើ​ន​ផលដំណាំ​ស្វាយចន្ទី និង​ដំឡូង​មី ផល​ដែល​បាន​មក គឺ​បាន​ដោះស្រាយ​ជីវភាពគ្រួសារ​សម​ល្មម និង​សល់​ថវិកា​មួយ​ចំនួន​សម្រាប់​ធ្វើបុណ្យ​ផង​ដែរ ។

លោកតា ហួ​ន ឈាង​លី វ័យ​៧២​ឆ្នាំ ដែល​ជា​ចាស់ទុំ​នៅ​វត្ត​ហាន់ជ័យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ពេល​ដែល​គាត់​មក​នៅ​វត្ត​នេះ​បាន​រយៈពេល​៤​ឆ្នាំ បានឃើញ​ប្រជាពលរដ្ឋ​ខ្លះមក​បែរបន់​សុំ​ឲ្យ​មានកូន និង​សេចក្តីសុខ​សាន្ត​ក្នុង​ក្រុម​គ្រួសារ​ក៏​បាន​ដូច​សេចក្តី​ប្រាថ្នា​មែន បន្ទាប់​មក​អ្នក​បួងសួង​នោះ​បាន​យក​របស់របរ​មក​លាបំណន់ និង​បាន​ចូល​បច្ច័យ​សម្រាប់​កសាង​នូវ​សមិទ្ធិ​ផល​ផ្សេង​ៗ​ក្នុង​ទី​អារាម​មាន​តាំងពី​ឧកញ៉ា​ផង​ដែរ ។

លោកតា​ឈាង លី បាន​រំលឹក​ថា កាលពី​ក្នុង​សម័យ​លន់ ណុ​ល មាន​យន្តហោះ​បាន​មក​ទម្លាក់​គ្រាប់​ណា​ប៉ា​ល់​ពីលើ​អាកាស ដើម្បី​ប៉ង​កម្ទេច​វត្ត​ភ្នំ​ហាន់ជ័យ​ចោល​ទាំងស្រុង តែ​មិន​បាន​កម្ទេច​បាន​នោះ​ទេ ដោយ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​ព្រះ​បដិមារ​ក្នុង​ព្រះ​វិហារ​បាន​រោល​ឡើង​ខ្មៅ​តែ​ប៉ុណ្ណោះ ។ ហើយ​មក​ដល់​សព្វថ្ងៃ​នូវ​តែ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​ជំនឿ​នាំ​គ្នា​មក​បែរបន់​សុំ​សេចក្តីសុខ និង​ប្រាថ្នា​ផ្សេង​ៗ តែងតែបាន​សម្រេច​តាម​ដូច​ចិត្ត​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ