អង្គុយ​យូរ​លើស​៦​ម៉ោង​មួយ​ថ្ងៃ​…​ប្រឈម​​កើត​ជំងឺ​កាច​ៗ​ទាំងនេះ


តាម​ប្រភព The Sun បានឱ្យ​ដឹង​ថា ការ​អង្គុយ​ធ្វើការ ឬមើល​ទូរទស្សន៍​យូរបាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៧០.០០០​នាក់ជា​រៀង​រាល់​ឆ្នាំ ហើយ​បាន​ធ្វើ​ឱ្យ​អស់ប្រាក់​ចំណាយ​លើ​សេវាកម្ម​សុខភាព​ជាតិ​ជាង៧០០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ អ្នកជំនាញ​បាន​ដាស់តឿន​ដល់​អ្នក​ដែល​អង្គុយ​ចាប់ពី​៦​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​
ថ្ងៃ​ៗឱ្យ​ចេះ​ងើប​ដើរ ដើម្បី​ឱ្យ​ខ្លួនប្រាណ​មាន​ភាព​សកម្ម ​។

ការ​សិក្សា​ពេល​កន្លង​មក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចំណាយពេល​ច្រើន​ក្នុង​ការ​អង្គុយ​មួយ​កន្លែង បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជំងឺ​មហារីក និងការ​ស្លាប់​ ។ អ្នក​ស្រាវជ្រាវ​ប្រាប់​ថា មានការ​ស្លាប់​មួយ​ក្នុង​ចំណោម​ដប់ ដែល​មាន​ទាក់ទង​នឹង​ទម្លាប់​អង្គុយ​ប្រចាំ​ថ្ងៃ​។

វា​ស្មើនឹង៦៩២៧៦​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ខាង​ផ្នែក​សេវា​សុខភាព​ជាតិ ត្រូវ​ចំណាយ​ប្រាក់​ជាង ៧០០​លាន​ផោន​ទៅ​លើ​បញ្ហា​មួយ​នេះ​។ ចំនួន​ជាក់លាក់​អាច​នឹង​ខ្ពស់​ជាង​នេះ ដោយសារ​តែ​គេ​មិន​បាន​រាប់​ចូល​បញ្ហា​សាច់ដុំ​និង​ឆ្អឹង ឬ បញ្ហា​សុខភាព​ផ្លូវចិត្ត​។

ការ​ស្លាប់​ដោយសារ​តែ​មូលហេតុ​អង្គុយ​យូរ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​មូលហេតុ​មក​ពី​ការ​ជក់បារី​។ តែ​តាម​ការ​ស្រាវជ្រាវ​មួយទៀតគេ​ថា វា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ការ​ជក់បារី​ទេ ព្រោះថា​ការ​ជក់បារី​អាច​ធ្វើ​ឱ្យ​ងាយ​កើត​មហារីក​សួត ដល់​ទៅ​ពីរ​ដង បើ​ទោះបីជា​ការ​អង្គុយ​យូរ​អាច​បង្កើន​ការ​ប្រឈម​ក៏​ដោយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ