ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មុន​នេះ​បន្តិច នរណា​ក៏​ភ័យ​ព្រលឹង​ចុង​សក់​ដែរ​…​ព្រោះ​ក្បែរ​នោះ​សុទ្ធតែ​ធុង​ហ្គា​ស !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​បន្ទប់​ជួល​នៅ​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ បណ្តាល​ឱ្យ​បន្ទប់​ជួល​ចំនួន​១​បន្ទប់​ឆេះ​ខូចខាត​ទាំងស្រុង និង​រាលដាល​ទៅ​កាន់​មួយ​បន្ទប់​ទៀត​រង​ការ​ខូចខាត​មួយ​ចំហៀង ។ តាម​ប្រភព​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​បន្ទប់​ជួល​នៅ​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ បណ្តាល​ឱ្យ​បន្ទប់​ជួល​ចំនួន​១​បន្ទប់​ឆេះ​ខូចខាត​ទាំងស្រុង និង​រាលដាល​ទៅ​កាន់​មួយ​បន្ទប់​ទៀត​រង​ការ​ខូចខាត​មួយ​ចំហៀង ។

តាម​ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភិតភ័យ​ស្លន់ស្លោ​បាន​នាំ​គ្នា​ជ​ញ្ជូ​ល​ឥ​វ៉ា​ន់ និង​ធុង​ហ្គា​ស​ជា​ច្រើន​ធុង​ចេញពី​បន្ទប់​ជួល​ដែល​នៅ​ក្បែរ​នោះ​ចៀសវាង​ការ​ឆាប់ឆេះ​រាលដាល​ដល់​ធុង​ហ្គា​ស​ទាំងនេះ​បន្ត​ធ្វើ​ឱ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ។

ទាក់ទង​ទៅ​នឹង​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​នេះ​ផង​ដែរ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​នោះ​ទេ ដោយសារ​នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ចោល ហើយក្នុងហេតុការណ៍នោះផងដែរសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៥គ្រឿងទើបគ្រប់គ្រងស្ថានការណ៍នោះបានទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ