ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្លួន​មហាសាល​ពេក​ធ្វើ​ឱ្យ​អធិរាជ​ស Real Madrid បង្វែរ​គោលដៅ​ភ្លាម​ៗ

5 ឆ្នាំ មុន

ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​កំពុង​មានការ​រំជើបរំជួល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ក្លិប​ស្ដេច​ស Real Madrid ក្នុងក្របខ័ណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​កំពុង​ត្រូវការ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​យក​មក​ពង្រឹង​ក្លិប​ក៏​ដូច​ជា​ប្រជែង​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដែល​ជា​គូសត្រូវ​ចាស់​ផង​ដែរ​ ។ Real Madrid…

ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​កំពុង​មានការ​រំជើបរំជួល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ក្លិប​ស្ដេច​ស Real Madrid ក្នុងក្របខ័ណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​កំពុង​ត្រូវការ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​យក​មក​ពង្រឹង​ក្លិប​ក៏​ដូច​ជា​ប្រជែង​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដែល​ជា​គូសត្រូវ​ចាស់​ផង​ដែរ​ ។

Real Madrid កំពុង​សម្លឹង​ឃើញ​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា Sadio Mane របស់ Liverpool, Eden Hazard របស់ Chelsea, Pogba របស់ Man Utd និង Mbappe របស់ PSG ជាដើម ។ កីឡាករ​ទាំងនេះ​តម្រូវ​ឱ្យ​ Real Madrid ចំណាយ​លុយ​ដ៏​ច្រើន​មហាសាល​ដើម្បី​នាំ​យក​ពួក​គេ​មក​កាន់​កីឡដ្ឋាន Santiago Bernabeu នៅ​រដូវ​កាល​ក្រោយ​។

ប៉ុន្តែ​ថ្មី​ៗ​នេះ Real Madrid បាន​ប្រកាស​ថា​ពួក​គេ​មិន​ទាន់​ទាក់ទង​ទៅ​កាន់ Mbappe ឬ​ក៏​ភ្នាក់ងារ​របស់​គេ​នៅឡើយ​ទេ ។ ម្យ៉ាងទៀត Real Madrid កំពុង​ពិចារណា​លើ​តម្លៃ​ខ្លួន​ដ៏​ថ្លៃ​មហិមារ​របស់ Mbappe ផង​ដែរ ដោយ​ពួក​គេ​អាច​នឹង​បដិសេធ​លើ​សំណើ​នេះ ហើយ​ក៏​នឹង​អាច​ប្តូរ​គោលដៅ​ចំបង​ទៅ​លើ​ខ្សែបម្រើ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Sadio Mane និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក Eden Hazard វិញ​ដែរ​ ។

រដូវ​កាល​បាល់ទាត់​ក្នុង​ទ្វីបអឺរ៉ុប​ដែល​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែឧសភា ខាង​មុខ​នេះ Mbappe ស៊ុត​បញ្ចូល​ទី​បាន​២៦​គ្រាប់ និង​ប​ញ្ចូ​នបាល់​ឱ្យ​ដៃគូ​បាន​៦​លើក​ក្នុង​ការ​ប្រកួត​២៣​លើក​របស់​ក្របខ័ណ្ឌ​លី​គ​កំពូល​បារាំង ។

មិន​តែប៉ុណ្ណោះ​បូក​រួម​ជាមួយ​ទេព​កោសល្យ​អស្ចារ្យជួយ​ឱ្យ​បារាំង​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ទៀត​នោះ ទើប​ធ្វើ​ឱ្យ Real Madrid ក្រោមការ​ដឹកនាំ​របស់​លោក Zinedine Zidane ចង់បាន​កីឡាករ​រូប​នេះ​មក​ជួយ​ពង្រឹង​ក្លិប​នៅ​រដូវ​កាល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ