ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមែនៗ…គឺ​ពិតជា​​នាងមែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមប្រភព​ពីសមត្ថកិច្ចបានឱ្យដឹងថា លោកយិន​ ង្គិច ជាឪពុក នឹង​នាំកូនស្រីរបស់ខ្លួនឈ្មោះ​​ យិន ម៉ាណា ​​ទៅ​កាន់​​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ យោងតាមប្រភព​ពីសមត្ថកិច្ចបានឱ្យដឹងថា លោកយិន​ ង្គិច ជាឪពុក នឹង​នាំកូនស្រីរបស់ខ្លួនឈ្មោះ​​ យិន ម៉ាណា ​​ទៅ​កាន់​​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៩ មីនា ស្អែកនេះ ។

តាម​រយៈបណ្តាញ​ព័ត៌មានក្នុងស្រុកមួយបាន​ផ្សាយមុននេះផងដែរ ដោយមាន​យោង​តាម​​ប្រភព​ពី​មន្រ្តីនគរបាលជាន់ខ្ពស់​បានថ្លែងនិងសុំមិនបញ្ចេញឈ្មោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា​​​ អ្នកបើកបរឈ្មោះ យិន ម៉ាណា ជាកូនស្រី​របស់​​លោក យិន ង្គិច ​ដែលបានចូលទៅបំភ្លឺនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះគ្រោះថ្នាក់ចរា​ចរណ៍​មួយនេះ។ ហើយចំណុចសំខាន់នោះ ​លោក យិន ង្គិច បានយល់​ព្រម​សារ​ភាព​ថា «​អ្នក​បើករថយន្ត​នោះ​ជា​កូនស្រី​របស់​ខ្លួន​ពិតប្រាកដ​មែន ហើយ​លោក​ក៏​បាន​យល់ព្រម​ផ្តិត​ម​ដៃ​នៅ​លើ​កិច្ចសន្យា​ផង​ដែរ​» ។

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

គួររំលឹកថា ៖ សម្តេចតេជោ៖ «​រឿង​ឡានបុក​និស្សិត​ម្នាក់​​ស្លាប់ត្រូវ​តែ​តាម​រក​ឱ្យ​​ឃើញ​​…»



អត្ថបទសរសេរ ដោយ