ការទំនុកបម្រុងចំពោះឪពុកម្តាយ ពេលខ្លះយើងគិតថា គាត់ទើបតែមានអាយុប៉ុណ្ណឹង មិនទាន់អីទេ អាចរស់នៅបានច្រើនឆ្នាំទៀត។ ការយល់យ៉ាងនេះហើយក៏ចេះតែព្រងើយៗ ចង់ធ្វើអ្វីក៏ចេះតែពន្យារចាំពេលនេះ ចាំពេលនោះ ហើយក៏ហីទៅ លុះឪពុកម្ដាយលះលោកនេះយ៉ាងទាន់ហន់ទៅ ទើបដល់នូវសេចក្ដីសោកស្ដាយ ខូចចិត្តវិបរិតផ្សេងៗ ។
ដូច្នេះយើងមិនគួរឡើយពន្យារពេលនេះឬពេលនោះទេ កាលបើយើងមានឱកាស គួរតែប្រញាប់ប្រញាល់តបស្នងសងគុណលោកដោយទំនុកបម្រុងបាយទឹកចំណីអាហារ សម្លៀកបំពាក់ និងមើលរក្សាលោកដោយយកចិត្តទុកដាក់ មិនត្រូវបណ្ដែតបណ្ដោយដោយសេចក្ដីប្រមាទឡើយ ព្រោះជីវិតយើងនេះមានប្រមាណតិចតួចណាស់ មិនយូរទេសេចក្តីស្លាប់នឹងចូលមកញាំញីមិនខាន ។
កុំចាំឪពុកម្តាយស្លាប់ទៅទើបភ្ញាក់ខ្លួនសោកសៅហើយបូជាគុណលោកដោយប្រការផ្សេងៗ នោះគឺវាហួសពេលហើយ លោកបរិភោគអាហារនេះមិនបានទេ ។
ចែករំលែកព័តមាននេះ