ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តល់​ប្រាក់​ជិត​៦​លាន​៦​សែន​ដុល្លារ​ដល់​កម្មការិនី​ជាង​៦​លាន​នាក់​ដែល​សម្រាលកូន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ដាក់​ដំណើរការ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​មក​កម្មការិនី​ជាង​៦​លាន​នាក់ ដែល​សម្រួល​កូន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ដាក់​ដំណើរការ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​មក​កម្មការិនី​ជាង​៦​លាន​នាក់ ដែល​សម្រួល​កូន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ ថ្ងៃកំណើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយជា​សមាជិក ILO នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា នៅ​វិមាន​សន្តិភាព​ថា រាជរដ្ឋាភិបាល​អនុវត្ត​សាច់ប្រាក់​ដល់​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សាធារណៈ​នៅ​ពេល​សម្រាលកូន ហើយ​មក​ដល់​ពេល​នេះ​កម្មការិនី​ជាង​៦​ម៉ឺន​នាក់​៥​ពាន់​នាក់ និង​ចំនួន​កូន​ជិត​៦​ម៉ឺន​៦​ពាន់​នាក់ សរុប​ជា​ទឹកប្រាក់​ជិត​៦​លាន​៦​សែន​ដុល្លា​អា​មេ​រិ​ក ។

ដោយឡែក​ចំពោះ​ស្រី​ដែល​មានកូន​ភ្លោះ​បី​បន្ថែម​ពីលើ​ប្រាក់​របស់​រាជរដ្ឋាភិបាល​សម្តេច និង ភរិយា​បាន​ផ្តល់​ប្រាក់​បន្ថែមចំនួន​៥​លាន​រៀល​បន្ថែម​ទៀត ។ សម្តេច​បន្ត​ថា ត្រូវ​បន្ត​យកចិត្តទុកដាក់​ប​ណុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​បង្កើត​មុខ​របប​ថ្មី​ៗ ។ បន្ត​អនុវត្ត​សេវា​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​អំពី​តម្រូវការ​ការងារ​របស់​សហគ្រាស គ្រឹះស្ថាន ដល់​យុវជន យុវនារី ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ និង​ជូ​យ​ដល់​សហគ្រាស​គ្រឹះស្ថាន ក្នុង​ការ​ស្វែងរក​កម្លាំង​ពលកម្ម តាម​តម្រូវការ ។

ទន្ទឹម​នឹង​នេះ​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី និង​ពហុភាគី​ក្នុង​កិច្ចការ​ការពារ​សិទ្ធិ​ពលករ ទេស​ន្ត​ប្រវេសន៍​កម្ពុជា ។ សម្តេច​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​ភាព​ជា​ដៃគូ​យ៉ាង​ជិត​ស្និត​ជាមួយ​អង្គការ អន្តរជាតិ​ខាង​ការងារ (ILO) ការ​រួម​គ្នា​អនុវត្ត​នូវ​គោលដៅ​រួម​ដែល​បាន​ដាក់​ចេញ​កន្លង​មក ជា​ពិសេស​កម្មវិធី​ជា​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។ សម្តេច​បញ្ជាក់​ថា «​យើង​បាន​រួម​គ្នា​ប្រកបដោយ​ជោគ​ជួយ​នូវ​កម្មវិធី​សមរម្យ​ចំនួន​៤​លើក​មក ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៥ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ជាមួយ​ដៃគូ​ដំណាង​ត្រីភាគី ហើយ​គម្រោង​នេះ​នឹង​បន្ត​អនុវត្ត​នូវ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៩- ២០២៣ ដែល​សំដៅ​ឲ្យ​បាន​សម្រេច​គោលដៅ​អាទិភាព​ចំនួន​៣ គឺ​ទី​១ – ការ​លើកកម្ពស់​មុខរប និង​ការងារ និង​ការ​អភិវឌ្ឍន​សហគ្រាស ប្រកបដោយ​ចីរភាព ។ ទី​២- ការ​ពង្រឹង និង​ពង្រីក​កិច្ច​គាំពារ​សង្គម ព្រមទាំង​សុខភាព និង​សុវត្ថិភាព​ការងារ និង​ទី​៣-​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ​» ។

គម្រោង​គំនិត​កិច្ច​ផ្តួចផ្តើម​សកល និង​គម្រោង​ផ្សេង​ៗ​ជា​ច្រើន ។ សម្តេច​បាន​បញ្ជាក់​ថា «​ជា​ថ្មី​ម្តងទៀត​ខ្ញុំ​សង្ឃឹមថា ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ដៃគូ​អភិវឌ្ឍន៍​នានា និង​កាន់តែ​ជិត​ស្និត​ថែម​ទៀត ដើម្បី​រួម​គ្នា​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​ដើម្បី​កម្ពុជា​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ