ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​មុខ​វត្ត​មហាមន្ត្រី ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​ខុន​ដូ​ជាន់​ទី​១១ យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​កម្មករ​សំណង់ សង្ស័យ​លោត​ពីលើ​ខុន​ដូ​ជាន់​ទី​១១ សម្លាប់​ខ្លួនឯង ឬ​ក៏​រអិល​ជើង​ធ្លាក់​ចំ​លើ​ពំនូក​ខ្សាច់ បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​កម្មករ​សំណង់ សង្ស័យ​លោត​ពីលើ​ខុន​ដូ​ជាន់​ទី​១១ សម្លាប់​ខ្លួនឯង ឬ​ក៏​រអិល​ជើង​ធ្លាក់​ចំ​លើ​ពំនូក​ខ្សាច់ បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៦៣ នៅ​ចំណុច​ខុន​ដូ​កំពុង​តែ​សាងសង់​នៅ​ទល់មុខ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​30​ឆ្នាំ​មិនដឹង​ថា គាត់​មាន​វិបត្តិ​រឿង​គ្រួសារ ឬ​មួយ​សង្សារ​នោះ​ទេ បានជា​សម្រេចចិត្ត​លោត​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី​១១ ឬ​ក៏​រអិល​ជើង​ធ្លាក់​មក​ចំ​ពំនូកដី​ខ្សាច់​នៅ​មុខ​ខុន​ដូ បណ្តាល​ឱ្យ​បាក់​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ខុន​ដូ​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​មនុស្ស​លោត​​សម្លាប់​ខ្លួន គឺ​កន្លង​មក​ធ្លាប់​មាន​កម្មករ​សំណង់​ផឹកស៊ី​ស្រវឹងស្រា​វាយ​គ្នា​ផ្អើល និង​លោត​ពីលើ​ខុន​ដូ​សម្លាប់​ខ្លួន​ផង​ដែរ ។

ចំពោះ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ជា​ករណី​ឃាតកម្ម ឬ​ករណី​លោត​សម្លាប់​ខ្លួន​នោះ​ទេ ហើយ​សព​ជន​រង​គ្រោះ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដ​ម្ក​ល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ធ្វើ​កោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ