ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​អំពើរហូត​មាន​ផ្ទៃពោះ​…​នារី​១៩​ឆ្នាំ​ប្តឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ជា​គ្រូ​ដោះ​អំពើ​ម្នាក់​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ថា​ជនសង្ស័យ​បាន​ល្បួង​នាង​យក​ទៅ​រួម​ភេទ​រហូត​មាន​ផ្ទៃពោះ ។ នារី​ជា​ជន​រង​គ្រោះ​មាន​អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស…

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ជា​គ្រូ​ដោះ​អំពើ​ម្នាក់​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ថា​ជនសង្ស័យ​បាន​ល្បួង​នាង​យក​ទៅ​រួម​ភេទ​រហូត​មាន​ផ្ទៃពោះ ។

នារី​ជា​ជន​រង​គ្រោះ​មាន​អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ចំណែក​ជនសង្ស័យ ឈ្មោះ ឈឹ​ម ភ័​ត្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើ​ជា​គ្រូ​ដោះ​អំពើ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​យើង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​នារី​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​មក​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ម្នាក់​ជា​គ្រូ​ដោះ​អំពើ​ថា​បាន​ប្រើ​ល្បិច​លូក​ស្ទាប​ច្របាច់​សុដន់ លូក​ប្រដាប់​ភេទ និង​ល្បួង​នាំ​នាង​យក​ទៅ​រួម​ភេទ​បាន​សម្រេច​ជា​ច្រើន​ដង​នៅ​ក្នុង​ព្រៃ ដោយ​ទាម​ទារជម្ងឺចិត្ត​ចំនួន​៣០០០​ដុល្លារ និង​សូម​ឲ្យ​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​ប​ណ្តឺ​ង​ពី​នារី​រង​គ្រោះ​រួច​មក នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមីនា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹ​ម ភ័​ត្រា ហៅ​ឆាំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ខាងលើ តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស និង​រំលោភ​សេពសន្ថវៈ ។

លោក​អធិការ​ង​បន្ត​ថា បើ​យោង​តាម​ចម្លើយ​របស់​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ពេល​ដែល​នាង​ចេញពី​សាលា​ទៅ​ដល់​ផ្ទះ ក៏​បាន​ជួប​ជាមួយ​ជនសង្ស័យ កំពុង​តែ​ព្យាបាល​ជម្ងឺ​អោយ​បងស្រី​របស់​នាង​នៅ​លើ​ផ្ទះ ខណៈនោះ​នាង​ក៏​អោយ​ជនសង្ស័យ​ទស្សន៍​ទាយ​មើល ព្រោះ​អី​នៅ​ក្នុង​ខ្លួន​នាង​មិនសូវ​ស្រួល​សោះ ចេះ​តែ​ឈឺ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ទស្សន៍​ទាយ​មើល​ឲ្យ​រួច​ហើយ​ប្រាប់​ថា នាង​ត្រូវ​អំពើ​របស់​គេ​ហើយ បើ​ចង់​ជា​ត្រូវ​តែ​ធ្វើ​តាម​លោកតា​ទៅ ឮ​ថា​ត្រូវ​អំពើ​គេ​ដូច្នេះ​នាង​ភ័យ​ណាស់ ហើយ​ក៏​យល់ព្រម​ធ្វើ​តាម​ការ​បង្គាប់​របស់​ជនសង្ស័យ​ភ្លាម ដោយ​ជនសង្ស័យ​តម្រូវ​ឲ្យ​នាង​ចូល​ទៅ​ទទូ​ភួយ​ឆ្ពុង​ថ្នាំ ខណៈ​ពេល​នាង​កំពុង​តែ​ឆ្ពុង​នោះ ស្រាប់តែ​ជនសង្ស័យ​ក៏​បាន​លូកដៃ​ទៅ​ស្ទាប​ច្របាច់​សុដន់ និង​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​រោលរាល​ជា​ខ្លាំង ពេល​នោះ​នាង​មិន​បាន​ស្រែក ឬ​ក៏​រករឿង​ជនសង្ស័យ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​១០-១១ និង​ទី​១២ ខែមីនា ជនសង្ស័យ​ក៏​បាន​ទៅ​ធ្វើ​សកម្មភាព​លូក​ស្ទាប​ច្របាច់​ដូច​ពេល​មុន​ៗ​ដដែល រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ជនសង្ស័យ​បាន​ទៅ​ជួប​នាង ហើយ​ប្រាប់​នាង​ថា ទាល់តែ​ទៅ​ឆ្ពង់​នៅ​ក្នុង​ព្រៃ​ទើប​មាន​ប្រសិទ្ធភាព ។ ពេល​ឮ​សម្តី​នេះ នាង​ក៏​យល់​ព្រមទៅ​ឆ្ពង់​នៅ​ក្នុង​ព្រៃ​ជាមួយ​ជនសង្ស័យ ធ្វើ​ឲ្យ​មាន​តម្រូវការ​ផ្លូវភេទ ហើយ​ជនសង្ស័យ​ក៏​បាន​រួម​ភេទ​ជាមួយនឹង​នាង​បាន​ចំនួន​ពីរ​ដង ។

បន្ទាប់​មក​ទៀត នាង​តែងតែ​ទៅ​រួម​ភេទ​ជាមួយ​គ្នា​រហូត ដល់​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ជនសង្ស័យ​បាន​នាំ​ខ្លួន​ទៅ​ក្នុង​ព្រៃ​រួម​ភេទ​បាន​ម្តងទៀត ។ ក្រោយមក នាង​បាន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​បងស្រី​របស់​នាង​នៅ​ឯ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ប្រាប់​ថា នាង​មាន​ផ្ទៃពោះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នាង​ក៏​មក​ប្តឹង​ទារជំងឺចិត្ត​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឈឹ​ម ភ័​ត្រា បានឆ្លើយ​​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ​មែន ក៏​ប៉ុន្តែ​ដោយសារ​តែ​មានការ​យល់ព្រម​ពី​ភាគី​ខាង​នាង​ផង​ដែរ ទើប​លោក​ហ៊ាន​ធ្វើ​យ៉ាង​ដូច្នេះ ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កន្លង​មក ខ្លួន​ធ្លាប់​ជាប់ពន្ធនាគារ​​ចំនួន​ជាង​៧​ឆ្នាំ ពី​បទ​ជាប់ចោទ​ដូច​ករណី​ខាងលើ​នេះ​ដែរ និង​ទើបតែ​ចេញពី​​ពន្ធនាគារ​​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទេ ។

ក្រោយ​ពី​កសាង​សំណុំរឿង​ចប់​សព្វគ្រប់ សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ