ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​អ្វី​ក៏​ដោយ​បើ​ខ្វះ​ហេតុផល​គ្មាន​ទេ​ការ​ពិត

5 ឆ្នាំ មុន

ហេតុការណ៍​អ្វី​ក៏​ដោយ​បើ​ខ្វះ​ហេតុផល​ហើយ គ្មាន​ទេ​សេចក្តី​ពិត ដូច្នេះ​ការ​ហ្វឹកហាត់​អប់រំ​កាយ វាចា ចិត្ត អប់រំ​ខ្លួន​ឱ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ហេតុផល ឬ​ជា​មនុស្ស​យល់​ដឹង ធ្វើ​អ្វី​ៗ​តែង​គិតគូរ​ពី​ហេតុផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​នោះ គឺជា​រឿង​ប្រសើរ​បំផុត ។…

ហេតុការណ៍​អ្វី​ក៏​ដោយ​បើ​ខ្វះ​ហេតុផល​ហើយ គ្មាន​ទេ​សេចក្តី​ពិត ដូច្នេះ​ការ​ហ្វឹកហាត់​អប់រំ​កាយ វាចា ចិត្ត អប់រំ​ខ្លួន​ឱ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ហេតុផល ឬ​ជា​មនុស្ស​យល់​ដឹង ធ្វើ​អ្វី​ៗ​តែង​គិតគូរ​ពី​ហេតុផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​នោះ គឺជា​រឿង​ប្រសើរ​បំផុត ។

ខាងក្រោម​នវ​ជា​គោល​នៃ​ហេតុផល​យ៉ាង​សំខាន់ៈ
១-​ព្យាយាម​ស្តាប់​ពាក្យ​អប់រំ ពាក្យ​ទូន្មាន​ឱ្យ​បាន​ច្រើន បើ​ឆ្ងល់ ឱ្យ​ចេះ​សួរ និង​ចេះ​ធ្វើ​ទុក​ក្នុង​ចិត្ត​ចាប់​យក​ហេតុផល​ពី​គ្រប់​ហេតុការណ៍​ផ្សេង​ៗ ដែល​កើតឡើង​ចំពោះ​ខ្លួនឯង និង​កើតឡើង​ចំពោះ​អ្នក​ដទៃ​ ។

២-​រៀន​អប់រំ​ទូន្មាន​ចិត្ត​ឱ្យ​ត្រង់ ឱ្យ​ស្មោះស្មើ វៀរចាក​នូវ​អគតិ​៤​យ៉ាង គឺ​មិន​លម្អៀង​ព្រោះ​ស្រឡាញ់ មិន​លម្អៀង​ព្រោះ​ស្អប់ មិន​លម្អៀង​ព្រោះ​ល្ងង់ និង​មិន​លម្អៀង​ព្រោះ​ការ​ភ័យ​ខ្លាច ។

៣-​ហាត់​ពិគ្រោះ​ពិចារណា​ចំពោះ​រឿងរ៉ាវ​ផ្សេង​ៗ ដែល បាន​រៀន​ដឹង និង​បាន​ស្តាប់ បានឮ​មក ពិគ្រោះ​ពិចារ​ណា ឱ្យ​បាន​យល់​ពី​ហេតុផល​នៃ​រឿងរ៉ាវ​នោះ​ៗ អាច​ជា​ការ​ហាត់​គិត ដើម្បី​រៀន​ដឹង​រៀន​យល់​ពី​ហេតុផល ។

នៅ​មាន​ទិស​ដៅ​ជា​ច្រើន​ទៀត ដែល​បង្កប់​ទៅ​ដោយ​ហេតុផល​ដ៏​អាថ៌​កំបាំង ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​ក្នុង​លោក​នេះ​មាន​អ្នក​យល់​ខុស​ដោយ​ប្រការ​ផ្សេង​ៗ ច្រើន​បែប ច្រើន​យ៉ាង ពី​លទ្ធផល​ដែល​កើត​ចេញ​មក​ពី​ហេតុ​នោះ​មិន​ដូច​ការ​រំពឹង​ទុក ។