ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្រសួង​សារ​ធា​ណៈ​ការ និង​ដឹក​ជញ្ជូន​បាន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​«​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ប្រមាណ​៣០០​នាក់​នៅ​អនុ​វិទ្យាល័យ​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ ។ លោក​ពា គី​ម​វង​ទីប្រឹក្សា​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​គោលបំណង​នៃ​ការ​អប់រំ និង​ផ្សព្វផ្សាយ​នេះ​ថា ការ​រៀបចំ​ឱ្យ​មានការ​អប់រំ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្រសួង​សារ​ធា​ណៈ​ការ និង​ដឹក​ជញ្ជូន​បាន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​«​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​ប្រមាណ​៣០០​នាក់​នៅ​អនុ​វិទ្យាល័យ​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ ។ លោក​ពា គី​ម​វង​ទីប្រឹក្សា​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​គោលបំណង​នៃ​ការ​អប់រំ និង​ផ្សព្វផ្សាយ​នេះ​ថា ការ​រៀបចំ​ឱ្យ​មានការ​អប់រំ និង​ផ្សព្វផ្សាយ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​គំ​រាប​កំហែង​អាយុជីវិត​អ្នក​ប្រើប្រាស់​ផ្លូវ និង​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា កម្មវិធី​នេះ​នឹង​បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ខ្សែរ​ផ្លូវ​រួម​ទាំង​សិស្សានុសិស្ស​ដែល​រៀន​នៅ​តាម​សាលា​នៅ​ជាប់​ដងផ្លូវ​ផង​ដែរ ។ លោក​ពា គី​ម​វង​បាន​សំណូមពរ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល ពិសេស​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​គ្រប់ពេល​ពិសេស ការ​បើកបរ​ហួស​ល្បឿន​កំណត់​ការ​បើកបរ​ក្រោយ​ពេល​ហូប​គ្រឿង​ស្រវឹង និង​ការ​គោរព​សិទ្ធិ​អាទិភាព និង​បញ្ហា​ជា​ច្រើន​ទៀត បើ​ទោះបី​ថ្ងៃនេះ​លោក​បាន​លើកយក​មូលហេតុ​គ្រោះថ្នាក់​តែ​ពីរ​មក​ចែករំលែក​ក្តី (​ការ​បើក​ហួស​ល្បឿន​កំណត់ និង​ការ​ប្រើប្រាស់ មួក​សុវត្ថិភាព​) តែ​បាន​សំណូមពរ​ឱ្យ​ប្អូន​ៗ​ត្រូវ​ស្វែង​យល់​បន្ថែម​តាម​រយៈ​ឯកសារ​ដែល​បាន​ចែក​ជូន ដើម្បី​ជា​បំ​ណិ​ន​ជីវិត​ទៅ​ថ្ងៃ​អនាគត ។

ចំណែក​លោក អ៊ុ​ន ទី​ម នាយក​អនុ​វិទ្យាល័យ​អភិវឌ្ឍន៍​បាន​ប្រសាសន៍​ថា បច្ចុប្បន្ន​លោក សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​ប៉ុន្មាន​ថ្ងៃ កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​សាលា​នេះ​បាន​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​ផ្លូវ​នេះ ដែល​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​តែង​ក្រើនរំលឹក​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ឱ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ និង​មក​សាលារៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ