ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សូ​ម​ឆ្លង​វេហា​ធ្លាយ​ដល់​ឋាន​ព្រះ​ច័ន្ទ​ជាមួយ P30 ស៊េរី​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នា​ថ្ងៃ​ទី 27 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន Huawei បាន​បញ្ចេញ​កាណុង​ធំ…

រាជធានី​ភ្នំពេញ ​៖ នា​ថ្ងៃ​ទី 27 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន Huawei បាន​បញ្ចេញ​កាណុង​ធំ សម្ពោធ​ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន P30 ស៊េរី កក្រើក​ពិភពលោក កាលពី​យប់មិញ​នៅ​ទី​ក្រុងប៉ារីស​។ រីឯ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ពិសេស និង​ធ្វើការ Unbox ភ្លាម​ៗ​ផ្ទាល់​តែ​ម្តង​ជាមួយ​បណ្តាសារ​ព័​ត៌​មាន​បន្ទាប់​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​ប​ពា្ច​ប់​ភ្លាម​ៗ​នៅ​ភោជនីយដ្ឋាន និង Skybar វេហា ។ ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន P30 ស៊េរី មាន​សមត្ថភាព​លើស​ពី​ស្មា​ត​ហ្វូ​ន​ធម្មតា ជាមួយ​ការ​រចនា​យ៉ាង​ល្អ​ឥត​ខ្ចោះ ជាមួយ​ស៊ុប​ភើ​កាមេរ៉ា ស៊ូ​ប​ភើ​ហ្សូ​ម ដែល​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ការ​ថតរូប និង​ការ​ថត​វី​ឌី​អូ ។

កំពូល​កាមេរ៉ា Leica 4 គ្រាប់​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់ ក្នុង​ការ​ផ្តិត​យក​រូបភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។

ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត Periscope នៅ​លើ​ឡែ​ន SuperZoom កំពូល​កាមេរ៉ា​នៅ​លើ​ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន​នេះ​មាន សមត្ថភាព​អាច ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូត​ដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​ដូច​ឃើញ​កៀក​ផ្ទាល់​និង​ភ្នែក កាន់តែ​ច្បាស់​ដិត​គ្រប់​ចំណុច​។

ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន​នេះ​អាច​ផ្តិត​យក​រូបភាព​រឹតតែ​ច្បាស់​ដូច​ឃើញ​ផ្ទាល់​នៅ​ពេល​យប់ ជាមួយ​និង​កម្រិត ISO ខ្ពស់ សូ​ម្បី​តែ​ក្នុង​ស្ថានភាព​ងងឹត មិនសូវ​មាន​ពន្លឺ ក៏​អាច​ថតរូប​បាន​នូវ​បរិយាកាស​ដែល​ពោរពេញ​ដោយ​មនោ​ស​ពោ្ច​ត​នា​រ៉ូ​មែន​តិច​ក្រោម​ពន្លឺ ភ្លើងទៀន បាញ់​កំ​ជ្រូ​ច ឫ​ភ្លើង​ដែល​ដេ​គ័​រ​លម្អ​ពេល​យប់​ក៏​ថត​បាន​ម៊ា​អែម ។

បច្ចេកវិទ្យា​កាមេរ៉ា Huawei ថត​បែប TOF អាច​ជួយ​ឲ្យ​អ្នក​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ ។ លើស​ពី​នេះ លោក​អ្នក​អាច​ផ្តិត​យក​ផ្ទៃ​ក្រោយ​ព្រាល ជាមួយ​និង​ពន្លឺភ្លើង Bokeh ដែល​ជា​ស្រមោល​ភ្លើង​ជាប់​គ្នា​បែប​សិល្បៈ ឫ​ច្បាស់​កន្លែង​ណាមួយ​ក៏​បាន​តាម​ការ​ចូល​ចិត្ត​។

កាមេរ៉ា​សែ​ល​ហ្វី​ទំហំ 32MP អាច​ស្គាល់​មុខ​របស់​អ្នក​និង​ជួយ​បន្ថែម​ពន្លឺ កាត់​បន្ថយ​នូវ​កម្រិត​មិន​ច្បាស់ ព្រិល ក្នុង​រូបថត ដែល​អតិថិជន​ភាគច្រើន​ចង់បាន​ពេល​ថតរូប​សែ​ល​ហ្វី​ម្តង​ៗ សូ​ម្បី​តែ​ក្នុង​ស្ថានភាព​ទី​ងងឹត ឫ​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​ពេល​យប់ ។

ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន P30 30 Pro អេ​ក្រង់​កោង​ទំហំ 6.47 អុីញ រីឯ P30 6.1 អ៊ី​ញ អេ​ក្រង់​បែប​ដំណក់ទឹក ដែល​មាន notch តូច​ស្លី​ម លាត​កប់​គែម ជាមួយ​ជម្រើស​ព​ណ៍​ប្លែក កាលី​ប ទាន់សម័យ​។ មិនតែប៉ុណ្ណោះ ស៊ុប​ភើ​ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Kirin 980 ថាមពល​ថ្ម 4200 mAh និង​បច្ចេកវិទ្យា Huawei SuperCharge 40W សាក​ថ្ម 30 នាទី​បាន 70% សម្រាប់ Huawei P30 Pro​។ រីឯ RAM និង ROM វិញ គឺ P30 Pro ( RAM 8GB RAM + ROM 256GB) P30 ( RAM 8GB + ROM 128GB) និង P30 Lite ( RAM 6GB + ROM 128GB)​។

ល្មម​ដល់​ពេល​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន​ធម្មតា​ហើយ ប្រើ​ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី​ម្តង​មើល​! ថ្ងៃ 29 ខែ មីនា យើង​នឹង​រៀបចំ​កម្មវិធី​ពិសេស​ទ្រង់ទ្រាយ​ធំ​យក​ព្រះ​ច័ន្ទ​ពី​ទី​ក្រុងប៉ារីស​មក​ទីក្រុង​ភ្នំពេញ​តែ​ម្តង​ជាមួយ​នឹង​ពិធី​សម្ពោធ​ដ៏​ក​ក្រឹក​ក​ក្រែង​រួម​ទាំង​ភាព​ភ្ញាក់ផ្អើល​ជា​ច្រើន​ទៀត​! រង់ចាំ​មើល​ទាំងអស់​គ្នា​មើល​ថា ឡូយ​កម្រិត​ណា​!

បើ​និយាយ​ពី P30 Lite វិញ​អ្នក​អាច​ធ្វើការ​កុម្ម៉ង់​ទុក​មុន ក្នុង​តម្លៃ​ត្រឹមតែ $339 ថែម Bluetooth Speaker និង​ស៊ី​ម​ស្មា​ត ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រថយន្ត Mazda 2 ផង​ដែរ​៕

https://www.youtube.com/watch?v=qgXxdtobieI
https://www.youtube.com/watch?v=NfxwablloIw&feature=youtu.be

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ