ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ឯកភាព​ជួយ​រៀបចំ​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង ទំនើប​នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​ក្រុង Chongqing ប្រទេស​ចិន បាន​ថ្លែងប្រាប់​ដល់​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថា ប្រទេស​ចិន​យល់ព្រម​និង​ឯកភាព​ជួយ​សិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​ក្រុង Chongqing ប្រទេស​ចិន បាន​ថ្លែងប្រាប់​ដល់​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថា ប្រទេស​ចិន​យល់ព្រម​និង​ឯកភាព​ជួយ​សិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ឯកភាព​មួយ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រុង Chongqing ប្រទេស​ចិន នា​ឱកាស លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Zhou Keqin អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បក្សនយោបាយ​ប្រជាជន​ចិន នៃ​គណៈកម្មាធិការ ក្រុង Chong qing ។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក លោក ស៊ុន ចាន់​ថុ​ល បាន​បង្ហាញ​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​បំពេញ​ទស្សនកិច្ច​របស់ លោក Zhou នៅ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ ដែល​បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​បន្ត និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​កម្ពុជា មក​ក្រុង Chongqing នា​ពេល​នេះ​។ នេះ​បើ​តាម​ព័ត៌មាន​នៅ​លើ ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ រវាង កម្ពុជា និង​ក្រុង Chongqing ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក ជា​ពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា និង​ការ​ជួយ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​របស់ កម្ពុជា​។ កិច្ចប្រជុំ​នេះ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​ការ ត​ភ្ជាប់​ច្រករបៀង​ប៉ែក​ខាងត្បូង រវាង​ប្រទេស​ចិន ក្រុង Chongqing ប្រទេស​សិង្ហ​បុរី ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​វិនិយោគ រវាង កម្ពុជា​-​ចិន និង​ប្រទេស​ក្នុង​តំបន់​។

ជា​ការ​ឆ្លើយ​តប លោក Zhou បាន​យល់ ព្រម​លើ​សំណើ​របស់​ប្រតិភូ​កម្ពុជា « លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុង Chongqing និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​សិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​សិក្សា​លទ្ធភាព​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឡូ​ជី​ស្ទីក​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ឯកឧត្តម Zhou បាន​សន្យា​ថា​នឹង​រៀបចំ​ក្រុមការងារ​គណៈប្រតិភូ នៃ​ការិយាល័យ​ដឹក​ជញ្ជូន​ក្រុង Chongqing (Chongqing Municipal Transport Bureau) និង​ក្រុមការងារ​ឡូ​ជី​ស្ទីក ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ។

លោក Zhou ក៏​បាន​ឯកភាព​តាម​សំណើរ បស់​លោក​ទេស​រដ្ឋមន្ត្រី ផង​ដែរ លើ​កិច្ច សហប្រតិបត្តិការ នៃ​ការ​កសាង និង​ពង្រឹង សមត្ថភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​សន្យា​ថា នឹង​ពិនិត្យ​លទ្ធភាព ផ្តល់​ជូន​នូវ​គ្រូ​បណ្តុះបណ្តាល​ជំនាញ​ពី​ក្រុង Chongqing ទៅ​កម្ពុជា និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ សម្រាប់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ឱកាស​សិក្សា​ស្វែង​យល់ ទៅ​វិញ​ទៅ​មក ព្រមទាំង​លទ្ធភាព​នៃ​ការ​ផ្តល់​ជូន​អាហារូបករណ៍ ទៅ​ដល់​និស្សិត​កម្ពុជា ថ្នាក់ឧត្តម​សិក្សា​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង ក្រុង Chongqing និង​ប្រទេស​កម្ពុជា កាន់តែ​រីក​ចម្រើន​ទៅ​មុខ មួយ​កម្រិត​ទៀត​។
រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា បាន​គូសបញ្ជាក់​ពី​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ឆន្ទៈ និង​គោល​ជំហរ ក្នុង​ការ​រិ​ត​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន ជា​ពិសេស​ទំនាក់ទំនង រវាង​ក្រុង Chongqing និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី សង្ឃឹម​ជឿជាក់​ថា​៖ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នេះ និង​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន នៅ​កម្ពុជា ឲ្យ​កាន់តែ​រីក​ចម្រើន​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។

សូម​បញ្ជាក់​ថា​កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្ហើប​ប្រាប់​នូវ​គម្រោង​នៃ​ការ​សាងសង់​រថភ្លើង​លើ​អាកាស (Skytrain) នៅ​តាម​បណ្តោយ​វិ​ថី​ធំ​ៗ​មួយ​ចំនួន ក៏​ដូច​ជា​គម្រោង​នៃ​ការ​សាងសង់​រថភ្លើង​លើ​អាកាស ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោនៅ​ព្រែក​ព្នៅ​ដែល​ពហុ​កីឡាដ្ឋាន​នេះ​មាន​ចម្ងាយ ១៨ គីឡូម៉ែត្រ នឹង​បន្ថែម​ទៅ​លើ​គម្រោង​បួន​ខ្សែ​ដែល​គ្របដណ្តប់​លើ​ផ្នែក​ផ្សេង​ៗ​នៃ​ទីក្រុង​ដែល JICA កំពុង​ខិតខំ​បញ្ចប់​នូវ​ការ​សិក្សា​របស់​ខ្លួន​ទៅ​លើ​គម្រោង​នៃ​ការ​សាងសង់​រថភ្លើង​លើ​អាកាស​នៅ​ក្រុងភ្នំពេញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ